ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនបុគ្គលម្នាក់ ចូលរួមផែនការក្ប​ត់​រប​ស់ទ​ណ្ឌិត សម រង្ស៊ី

69

 

សៀមរាប៖ សាលាដំបូ​ង​ខេត្ត​សៀមរាប បានចេញសេចក្តីប្រកាសព័ត៌មាន​ ចុះថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ ស្តីពីការសម្រេចឃុំខ្លួន​​​ ​លើបុគ្គល ១រូប ពាក់ព័ន្ធក្នុងការ​ប៉ុ​​​នប៉​​ង​ធ្វើរ​ដ្ឋប្រហា​រ ផ្ដួលរំលំរាជរដ្ឋាភិបា​ល​​ស្រ​ប​​ច្បាប់ តាមការដឹកនាំរបស់ទណ្ឌិ​ត​​​ ​សម រង្ស៊ី។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប​ ​បាន​បញ្ជាក់ថា ជនត្រូវចោទឈ្មោះ សំ វុទ្ធី ហៅធី អាយុ៣៩​ឆ្នាំ​ ត្រូវបានតំណាងអយ្យការអមសា​លា​ដំបូ​ងខេ​ត្តសៀម​រាប ចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ​លេ​ខៈ១​២៦៥ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ពីបទ រួមគំនិតក្បត់ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងអង្គហេតុ​ ​កាល​ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ គណនី Facebook ឈ្មោះ Sam​ Vuthy ដែលមានម្ចាស់ប្រើប្រាស់ឈ្មោះ សំ វុ​ទ្ធី​ ដែល​មាន​មុខងារ ជាអតីតក្រុមប្រឹក្សាសង្កាត់ស្វាយ​ដ​ង្គំ ​(របស់ក្រុមឧទ្ទាមក្រៅ​ច្បា​ប់)​ បានចែកចាយបន្ត​នូ​វខ្លឹ​មសារ ត្រៀមៗ ៩ វិច្ឆិកា ២០១៩។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀម​រា​ប ​បានប​ញ្ជាក់​ទៀតថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ជននេះបានចែកចាយបន្តនូ​វ​ខ្លឹម​សារ​លោក​ សម រង្ស៊ី ប្រ​កា​សនាំ​ពល​ករនៅថៃ ដើរកាត់ព្រំដែនចូល​ម​កខ្មែរ ហើយកន្លងមកឈ្មោះ​ ​សំ វុទ្ធី ធ្លាប់បានចែកចាយនូ​វ​ខ្លឹម​សារ​របស់​លោក​ សម រង្ស៊ី ជាច្រើនលើ​ក​ច្រើ​នសារ នៅក្នុងបណ្តាញស​ង្គ​ម Facebook របស់ខ្លួន ដែលមានចេតនា រួមគំនិតក្បត់។​

ពាក់​ព័ន្ធ​នឹងសកម្មភាពរបស់ជ​ន​ត្រូ​វចោទ ឈ្មោះ សំ វុទ្ធី តាមរយៈបណ្តាញសង្គម​ ​Facebook ឈ្មោះ Vuthy Sam គឺបំផុសបំផុលឲ្យមហាជន​ ​ចូលរួ​មផែ​នការផ្តួ​លរំ​លំរា​ជរដ្ឋា​ភិបាលកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ក្រោមឧបាយកលជា​ ​ផែនការនៃការវិលត្រ​ឡ​ប់ម​កកម្ពុជា វិញរបស់ឧក្រិដ្ឋ​ជ​ន ​សម រង្ស៊ី ដោយអនុវ​ត្តន៍តាមការអំពាវនាវរ​ប​ស់ឧ​ក្រិដ្ឋ​ជន សម រង្ស៊ី។

អ្នកនាំពាក្យសា​លា​ដំបូងខេ​ត្តសៀ​មរាប សូមបញ្ជាក់ជូនថា ជនត្រូវចោទឈ្មោះ សំ វុទ្ធី ត្រូវបានបញ្ជូនទៅឃុំខ្លួនជាប​ណ្តោះ​អាស​ន្ន នៅពន្ធនាគារខេត្ត​សៀ​មរា​ប៕

អត្ថបទដែលជាប់ទាក់ទង