ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីដែលមានស្នាដៃល្អមន្ត្រីដែល ខិតខំបំពេញ ភារកិច្ចបានល្អត្រូវតែទទួលបានការតែងតាំងនិងទទួលបានរង្វាន់លើកទឹកចិត្តពីថ្នាក់ដឹកនាំ

696

ខេត្តព្រះវិហារ៖ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានមានប្រសាសន៍បញ្ជាក់ថា ចំពោះមន្ត្រីដែលមានស្នាដៃល្អមន្ត្រីដែលខិតខំបំពេញភារកិច្ចបានល្អប្រសើរត្រូវតែទទួលបានការតែងតាំងនិងទទួលបានរង្វាន់លើកទឹកចិត្តពីថ្នាក់ដឹកនាំ។ទាំងនេះក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាពមានស្ថេរភាពរឹងមាំនិងការអភិវឌ្ឍន៍លើគ្រប់វិស័យ

  លោកសូមអោយមន្ត្រីរាជការគ្រប់រូបចូលរួមថែរក្សាសុខសន្តិភាពការអភិវឌ្ឍន៍អោយបានយូអង្វែង។

    ការបញ្ជាក់និងស្នើឡើងបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ឋផលការងារប្រាំខែតុលានិងទិសដៅអនុវត្តន៍ការងារខែវិច្ឆិការឆ្នាំ២០១៩ពិធីប្រកាសប្រគល់ភារកិច្ចទទួលស្គាល់ប្រធានអនុប្រធានការិយាលយ័ជំនាញនឹងពិធីចែកម៉ូតូចំនួន៨គ្រឿងជូនដល់បុគ្គលឹកឆ្នើមព្រះវិហារកាលពីរសៀលថ្ងៃទី២១ខែតុលាឆ្នាំ២០១៩នៅមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារ

    ក្នុងឱកាសនោះលោកសំ លាងទ្រីក៏បានថ្លែងការកោតសរសើរដល់មន្ត្រីក្រោមឱវាតទាំងអស់ដែលបានបំពេញតួនាទីភារះកិច្ចបានល្អប្រសើរក្នុងការអនុវត្តន៍ការងារក្នុងឆ្នាំកន្លងមកនេះ

    លោកសំ លាងទ្រីបានបន្តអោយដឹងថា ផ្លូវជាតិផ្លូវលំនៅទូរទាំងខេត្តព្រះវិហារក្រោមការគ្រប់គ្រងរបស់មន្ទីរសាធារណៈការខេត្តមានប្រវែងជាង៧០០គីឡូមែត្រដែលបានធ្វើការថែទាំនឹងជួសជុលជាប្រចាំមិនអោយមានផ្លូវខ្សែណាមួយខូចខាតធ្ងន់ធ្ងរឡើយ។កត្តាទាំងអស់នេះគឺជាការខិតខំប្រឹងប្រែងរបស់យើងទាំងអស់អស់គ្នា

     ចំពោះការប្រគល់មូតូC125ចំនួន៨គ្រឿងជូនដល់បុគ្គលឹកឆ្នើមលោកសំលាងទ្រីបានអោយដឹងថាដោយសាប្រទេសជាតិមានសុខសន្តិភាពនឹងការអភិវឌ្ឍន៍ក្រោមការដឹកនាំដ៍ត្រឹមត្រូវរបស់សម្តេចតេជោហ៊ុនសែនបានធ្វើអោយប្រទេសយើងសំបូរសប្បាយមានសេដ្ឋកិច្ចរីកចម្រើន។ដូច្នេះទេលោកសូមអោយប្រជាជនរួមទាំងបុគ្គលឹកមន្ត្រីរាជការទាំងអស់រួមគ្នាថែរក្សាការពារសុខសន្តិភាពនេះអោយបានគង់វង្សយូរអង្វែងតរៀងទៅ

  ក្នុងឱកាសនោះដែរប្រធានការិយាល័យលូទឹកនិងស្ថានីយ៍ចម្រោះទឹកកខ្វក់នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារដែលត្រូវបានតែងតាំងបានធ្វើការប្តេជ្ញាថានឹងខិតខំបំពេញតួនាទីភារកិច្ចអោយបានកាន់តែល្អប្រសើរឡើងថែមមួយកម្រឹតទៀត

អត្ថបទដែលជាប់ទាក់ទង