លោកគួច ចំរើនមិនដែលភ្លេចមន្ត្រីចាស់ៗ ណាម្នាក់ដែលធ្លាប់បំពេញការងារជាមួយលោកឡើយ
ភ្នំពេញ៖អភិបាលខេត្តព្រះសីហនុ លោកគួចចំរើនបានចុះមកសួរសុខទុក្ខលោកសាយចន្ថាចៅសង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញខណៈដែលកំពុងមានជំងឺទឹកនោមផ្អែម រហូតកាត់ដំបៅប្រអប់ជើងដែលកំពុងសម្រាកព្យាបាលនៅផ្ទះ។
មន្ត្រីបំរើការងារនៅក្នុងជួរសាលាខេត្តព្រះសីហនុបានអោយដឹងថាលោកគួចចំរើនមិនដែលភ្លេចមន្ត្រីចាស់ៗណាម្នាក់ដែលធ្លាប់បំពេញការងារជាមួយលោកឡើយទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ២០១៩នេះលោក គួច ចំរើន បានឆ្លៀតពេលដ៏មមាញឹក មកសួរសុខទុក្ខលោកសាយចន្ថាចៅសង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញដែលមានជំងឺទឹកនោមផ្អែម កាត់ដំបៅប្រអប់ជើងដែលកំពុងសម្រាកព្យាបាលនៅផ្ទះ។
ក្នុងឱកាសនោះលោកគួចចំរើនបានសំដែងក្តីអាណិតអាសូរនិងចូលរួមថវិកាមួយចំនួន ដើម្បីសម្រាលដល់ការលំបាកនិងដោះស្រាយជីវភាពប្រចាំថ្ងៃរបស់លោកសាយចន្ថា៕