បង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំនៅខេត្តកំពង់ធំចាប់ខ្លួនមនុស្ស៤នាក់និងដកហូតថ្នាំញៀន៤០គីឡូក្រាម
ខេត្តកំពង់ធំ៖ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ធំមួយបានធ្វើឡើងនៅរសៀលថ្ងៃទី២១ខែតុលាឆ្នាំ២០១៩នេះនៅលើផ្លូវជាតិលេខ៦ស្ថិតភូមិសំណាកឃុំកកោះស្រុកសន្ទុកខេត្តកំពង់ដោយបានឃាត់ខ្លួនមនុស្ស៤នាក់(ខ្មែរ៣នាក់និងជនជាតិថៃម្នាក់) និងដកហូតគ្រឿងញឿន៤០ដុំមានទម្ងន់៤០គីឡូក្រាម។
ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចភោនីយដ្ឋានយីហោរស់សុខខុមដែលដឹកនាំដោយលោកអ៉ិតសុធាព្រះរាជអាជ្ញាខេត្តកំពង់ធំអមដំណើរដោយលោកសាយវាសនាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំដោយមានការចូលរួមពីកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ។
លោកអ៉ិតសុធាដែលដឹកនាំប្រតិបត្តិការនេះរហូតទទួលបានជោគជ័យបានឱ្យដឹងថាជនសង្ស័យដែលត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការនេះមាន៖ឈ្មោះគន់វណ្ណះឈ្មោះសុខប៊ុនសិរិឆៃឈ្មោះសាក់សេងសងនិងឈ្មោះលីតឹកដោយបានដកហូតគ្រឿងញៀន៤០គីឡូក្រាមនិងរថយន្តចំនួន០២គ្រឿងផងដែរ។
លោកបានអះអាងថាបន្ទាប់ពីបង្រ្កាបជាក់ស្តែងរួចរាល់ជនសង្ស័យនិងវត្ថុតាងបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕