ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកមានលុយ​ ក្នុងសម័យប៉ុល​ ពត​ អង្គុយលើគំនរឃ្លាំងលុយ ចាត់ទុកជាវត្ថុគ្មានតម្លៃ

91

 

ភ្នំពេញ៖ អង្គការសម័យប៉ុល​ ពត បានបោះពុម្ពលុ​យថ្មី​ តែរវល់ធ្វើស្រែធ្វើចំការនៅជនបទ​​​ និងគ្មាន​ទី​ក្រុងទីផ្សារ​ លុយថ្មីក៏មិនចាំបាច់ចាយដែរ ហើយសេដ្ឋី ក្នុងសម័យប៉ុល​ ពត​ អង្គុយលើគំនរឃ្លាំងលុយ ​ដែលបានចាត់ទុកជាវត្ថុគ្មានតម្លៃ។

លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរសារដ៏មានអត្ថន័យ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា “អ្នកមានលុយ​ (សេដ្ឋី) ក្នុងសម័យប៉ុល​ ពត​! អង្គុយលើគំនរឃ្លាំងលុយរបបចាស់​ដែលអង្គការប៉ុល​ ពតបានចាត់ទុកជាវត្ថុគ្មានតម្លៃ ព្រោះគ្មានទីក្រុងទីផ្សារ​ គ្មានការចាយវាយលុយទៀតទេ! “។

លោកបានរៀបរាប់បន្តថា “អង្គការបោះពុម្ពលុយថ្មី​ តែរវល់ធ្វើស្រែធ្វើចំការនៅជនបទ​ និងគ្មានទីក្រុងទីផ្សារ​ លុយថ្មីក៏មិនចាំបាច់ចាយដែរ! របបមួយដែលស្មើភាពគ្នា​ មានកម្មសិទិ្ធ គឺតែស្លាបព្រាមួយនិងចបកាប់មួយប៉ុណ្ណោះ! (រូបភាពនេះអាចចង់បង្ហាញថា​ រូបិយវត្ថុគ្មានតម្លៃអ្វីទាំងអស់​ ក្នុងសម័យកម្ពុជាមហាអស្ចារ្យនិងមហាលោតផ្លោះ​ មេសា​ ១៩៧៥-​ មករា​ ១៩៧៩)!”៕

អត្ថបទដែលជាប់ទាក់ទង