ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី ម៉ែន សំអន អញ្ជើញ ចូលរួម ពិធីសូត្រមន្តនៃអង្គកឋិនទានសាមគ្គី​ ដើម្បីដង្ហែទៅកាន់​មជ្ឈមណ្ឌលវប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជាគិរីរម្យ កំពង់ស្ពឺ

428

 

                     

កំពង់ស្ពឺ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តនៃអង្គកឋិនទានសាមគ្គី​ ដើម្បីដង្ហែទៅកាន់​ មជ្ឈមណ្ឌលវប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជាគិរីរម្យ ដេីម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស​នៅ​វត្តធម្មបណ្ឌិត​គិរីរម្យ​ ដែលស្ថិតក្នុងស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ​នារ សៀលថ្ងៃចន្ទ​ ៨រោច​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី​ ២១​ ខែតុលា​ ឆ្នាំ២០១៩​ នេះ​ នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃព្រះ រាជាណាចក្រកម្ពុជា​។ 

    ថវិកា​ដែលបានពីអង្គកឋិនទាននេះ គឺយកទៅកសាងមហាប្រាសាទ​ដ៏ប្រណិតសម្រាប់រតម្កល់ព្រះត្រៃបិដក ដែលមានប្រវែង ២៧ម៉ែត្រ x ១០៨ម៉ែត្រ និងកម្ពស់៥៣ម៉ែត្រ ចារគម្ពីរព្រះត្រៃបិដក​ ទ្រទ្រង់ពុទ្ធវចនៈ​លេីថ្មក្រានីត​ ដែលអាចរក្សាទុកបានរាប់ពាន់ឆ្នាំ​ ទុកជាសម្បត្តិបុណ្យ​ ក៏ដូចជា​សម្បត្តិជាតិសម្រាប់គោរពបូជាយូរអង្វែងតទៅ។

   អង្គកឋិនទានសាមគ្គីនេះ មានការចូលរួមឧបត្ថម្ភពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ និងពុទ្ធបរិស័ទ្ធ ដោយបានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តួចផ្តើមធ្វើអង្គកឋិនសាមគ្គី ដើម្បីផ្សារភ្ជាប់វីស័យអាណាចក្រជាមួយពុទ្ធចក្រ ក្នុងការរួមចំណែកកសាងសមិទ្ធផលនានានៅក្នុងវត្តនៃមូលដ្ឋាននីមួយៗ ដើម្បីលើកស្ទួយវិស័យសាសនា ជាសាសនារបស់រដ្ឋផងដែរ។

   លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន   ពិធីបុណ្យបានប្រព្រឹត្តទៅបានដោយសាតែប្រទេសជាតិមានសុខ សន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺប្រព្រឹត្តទៅតាមគន្លង ទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយថ្ងៃដំបូងត្រូវមានពិធីក្រុងពាលី សូត្រមន្ត សម្តែងធម៌ទេសនា និងថ្ងៃបន្ទាប់គឺមានពិធីដង្ហែ អង្គកឋិនទានជុំវិញព្រះវិហារ និងថ្វាយគ្រឿងសក្ការៈបូជា ថ្វាយចំពោះព្រះពុទ្ធរូបស្នងអង្គព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង និងបានប្រារព្ធនូវ បទនមស្ការ ព្រះរតនត្រ័យ ថ្វាយបង្គំព្រះ សមាទានសីល ដើម្បីគោរពរំឭកដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង