ករណីប្លន់សម្លាប់យកម៉ូតូ នគរបាលឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់
ភ្នំពេញ៖នគរបាលអធិការដ្ឋាននគរបាលខណ្ឌដង្កោបានរាយការណ៍ពីលទ្ធផលស្រាវជ្រាវបង្ក្រាបបានជនសង្ស័យករណីប្លន់សម្លាប់យកម៉ូតូដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់។
នគរបាលបានរំលឹកករណីប្លន់សម្លាប់យកម៉ូតូនេះបានកើតឡើងកាលពីថ្ងៃទី១៦ខែតុលាឆ្នាំ២០១៩វេលាម៉ោង០៦និង៣០នាទីត្រង់ចំណុចវាលស្រែតាមផ្លូវលំស្ថិតនៅភូមិខ្វិតសង្កាត់សាក់សំពៅខណ្ឌដង្កោរាជធានីភ្នំពេញ។
កម្លាំងសហការស្រាវជ្រាវមានកម្លាំងនគរបាលខណ្ឌដង្កោ
ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ប្រុសនៅថ្ងៃទី២១ខែតុលាឆ្នាំ២០១៩វេលាម៉ោង១៥និង០០នាទី។
វត្ថុតាងចាប់យកម៉ូតូ០១គ្រឿង និងទូរស័ព្ទដៃចំនួន០១គ្រឿង(វត្ថុតាងទាំង០២ខាងលើនេះជារបស់ជនរងគ្រោះ) ។
បច្ចុប្បន្នជនសង្ស័យត្រូវបាននាំយកមកធ្វើការសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាមនីតិវិធីច្បាប់៕