បើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីថ្មើរជើងថ្នាក់ កងអនុសេនាតូចកងអនុសេនាធំដល់នាយទាហាននាយទាហានរងនិងពលទាហានតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ
ខេត្តព្រះសីហនុ៖ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុកាលពីព្រឹកថ្ងៃអង្គារ៩រោចខែអស្សុជឆ្នាំកុរឯកស័កព.ស.២៥៦៣ត្រូវនិងថ្ងៃទី២២ខែតុលាឆ្នាំ២០១៩បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីថ្មើរជើងថ្នាក់កងអនុសេនាតូចកងអនុសេនាធំដល់នាយទាហាននាយទាហានរងនិងពលទាហានតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯកបណ្ឌិតយឿងសុខុនមេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគទី៣និងលោកគួចចំរើនអភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុព្រមទាំងកងកម្លាំងប្រដាប់អាវុធមន្ទីរអង្គភាពក្នុងខេត្តព្រះសីហនុបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសផងដែរ។
ក្នុងឱកាសនោះដែរលោកមេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគទី៣បានឧបត្ថម្ភដល់វគ្គហ្វឹកហ្វឺនជាថវិកាចំនួន ២.០០០.០០០រៀលលោកអភិបាលខេត្តព្រះសីហនុឧបត្ថម្ភថវិកាចំនួន៥.០០០.០០០រៀលផងដែរ។
ក្រោយបញ្ចប់កម្មវិធីគណអធិបតីនិងភ្ញៀវកិត្តិយសទាំងអស់អញ្ជើញចូលរួមពិសារអាហារសាមគ្គីជាមួយកម្មសិក្សាការីប្រកបដោយភាពស្និទ្ធស្នាលសប្បាយរីករាយក្រៃលែង៕