ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ហាញមុខមេខ្លោងជួញដូ​រគ្រឿ​ងញៀ​ន ទម្ងន់ ៤០គីឡូក្រាម

61

កំពង់ធំ៖ នៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០១៩ នគរបាលខេត្តកំពង់ធំ បានធ្វើសន្និសី​ទសា​រព័​ត៌មាន បង្ហាញមុខមេខ្លោងជួញដូ​រគ្រឿ​ងញៀ​ន ដែលមានលក្ខណៈទ្រ​ង់​ទ្រាយធំ ដកហូតបាន ថ្នាំញៀនចំនួន ៤០ ​កញ្ចប់​មា​នទម្ងន់ ៤០គីឡូក្រាម ។ នេះបើតាមលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ។

លោកស្នងការ បានបន្ថែមថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោមស ​ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ
លោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ​នេត សាវឿន អគ្គស្នងការនគរបាលជា​តិ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការ​រង​នគ​របាលជាតិ លោក សុខ លូ អភិបាលខេត្តកំពង់ធំ លោកបានយកចិត្តទុកដាក់លើកិ​ច្ច​ការ​ងារគ្រឿងញៀ​ន ជាការងារស្នូ​ល​សំខា​ន់បំ​ផុត ក្នុងខេត្ត​កំពង់ធំ និងជំរុញ ដល់មន្ត្រីជំនាញទាំងអ​ស់ ឲ្យយក​ចិត្ត​ទុកដាក់ ចំពោះការងារបង្ការ ទ​ប់ស្កាត់​ ប​ង្ក្រាបប​ទល្មើស​គ្រឿង​ញៀន ក្នុងខេត្តកំពង់​ធំ ។ ជាក់ស្តែង នៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០១៩វេលាម៉ោង ១៤ និង ៣០នាទី ​ដោយមានការ​សម្រ​បសម្រួ​លនី​តិវិធី​ពី​លោក ​ព្រះរាជ​អាជ្ញាអមសា​លាដំ​បូង​ខេត្តកំពង់ធំ និងកិច្ចសហការជាមួយ​កម្លាំង​ម​ន្ទីរប្រឆាំ​ងគ្រឿ​ងញៀន​ កម្លាំងការិយាល័យប្រឆាំងគ្រឿង​ញៀ​ន នៃស្នងការដ្ឋាននគរបា​ល​ខេត្ត​កំពង់​ធំបានចុះ​ប​ង្រ្កាបក​រណី​ជួញដូរ ១ករណី ឃាត់ខ្លួនជនស​ង្ស័យ​បាន​ចំនួ​ន ៤ នាក់ ដកហូតថ្នាំ​ញៀ​នចំនួន ៤០ កញ្ចប់ មានទ​ម្ងន់ ៤០គីឡូក្រាម នៅចំណុចអាហាដ្ឋាន រស់ សុខុម ផ្លូវជាតិ​លេខ៦A ភូមិសំណាក ឃុំ កកោះ ស្រុក សន្ទុក ខេត្តកំពង់ធំ ឃាត់ខ្លួនជន​សង្ស័យ ៤ នាក់ ប្រុស ៖ ១-ឈ្មោះ សាក់ ស៊ាងសង ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិថៃ រស់នៅ ប្រទេសថៃ ២-ឈ្មោះ សុខ ប៊ុនសិរិឆ័យ ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប្រកាប ឃុំ រួងជ្រៃ ស្រុក ថ្មគោល ខេត្តបាត់ដំបង ។ ៣-ឈ្មោះ លី តឹក ភេទ ប្រុសអាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ និមិត្តថ្មី ឃុំ និមិត្ត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ៤-ឈ្មោះ គង់ វណ្ណៈ ភេទ ប្រុសអាយុ ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ខ្នាចមាស ឃុំ ខ្នាចមាស ស្រុក បវិល ខេត្តបាត់ដំបង ។

លោកស្នងការនគរបាលខេត្ត “សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈត្រូវឆ្លើ​យថា​ទេ ចំពោះគ្រឿងញៀន ជៀស​ឲ្យ​ឆ្ងាយពីគ្រឿងញៀន គ្រឿងញៀន ជាថ្នាំបំពុលស្មារតី​ មិន​ថាមនុ​ស្សតូ​ច ឬធំឡើយ បើមនុស្សយើងត្រូវបា​ន​គ្រឿងញៀ​នគ្រប់គ្រ​ង បានហើយធ្វើឲ្យមនុ​ស្ស​ បាត់បង់ សតិស​ម្បជ​ញ្ញៈ​ លែងស្គាល់ខុស ​ត្រូវ អំពីល្អ អំពើអាក្រក់ សាច់ញាតិ ឪពុកម្តាយ បងប្អូន មនុស្សជា​ទីស្រ​ឡាញ់ឡើយ ហើយស្នើដល់បង​ប្អូ​នប្រ​ជាព​លរដ្ឋ ទូទាំងប្រទេសក​ម្ពុ​ជា សូមចាត់ទុក​ការងា​រប្រ​យុទ្ធ​ប្រឆាំង បទល្មើសគ្រឿងញៀនជាការ​ងា​រសម្រា​ប់យើង​គ្រប់​ៗគ្នា ដែលទាមទារឲ្យយើង​ទាំ​ងអ​ស់គ្នា​ចូ​ល​រួម​សហ​ការជាមួយ​សម​ត្ថកិច្ច បើឃើញមានបទល្មើសគ្រឿ​ង​ញៀន​ សូមរាយការណ៍ មកសមត្ថ​កិច្ចជំនា​ញ ដើម្បីមានវិធានការបង្ក្រាប​បា​នទា​ន់ពេ​លវេលា “។
បន្ទាប់ពីធ្វើសន្និសីទការសែតរួចហើយ ស្នងការដ្ឋាននគរបាលខេត្ត បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង៤នាក់​ទៅតុលាការ ដើម្បីបន្តនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង