ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌច្បារអំពៅ​ ជួបសំណេះសំណាលនិង ចែកវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យច្បារអំពៅ

76

ភ្នំពេញ៖លោកហៀង សុខេង នាយកវិទ្យាល័យច្បារអំពៅបានអោយដឹងថាដោកាលពីព្រឹកថ្ងៃទី២២ខែ តុលា ឆ្នាំ ២០១៩នេះលោកចេង មុនីរ៉ាអភិបាលខណ្ឌច្បារអំពៅបានរៀបចំពិធីជួបសំណេះសំណាលនិងចែកវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិនាឆ្នាំ២០១៨-២០១៩ដែលបានបញ្ជាក់រួចហើយដោយរដ្ឋបាលខណ្ឌច្បារអំពៅ ជូនដល់ប្អូនៗដែលជាសិស្សានុសិស្សមកពីវិទ្យាល័យច្បារអំពៅ វិទ្យាល័យព្រែកឯង និង វិទ្យាល័យព្រែកថ្មីដែលទើបប្រឡងជាប់ ដើម្បីទៅប្រើប្រាស់ហើយពីធីនេះរៀបចំធ្វើឡើងនៅវិទ្យាល័យច្បារអំពៅ។
មុនធ្វើពិធីនេះមួយថ្ងៃពោលគឺកាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០១៩នេះ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅគាត់បានដឹកនាំគណៈអភិបាលនិងគណៈនាយកធ្វើការចុះហត្ថលេខាបញ្ជាក់លើវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨-២០១៩ ជូនដល់ប្អូនៗដែលទើបប្រឡងជាប់មធ្យមសិក្សាទុតិយភូមិដើម្បីយកទៅប្រើប្រាស់ដោយពុំមានការបង់កំរៃសេវាឡើយ។
ជាមួយគ្នានេះលោកអភិបាលខណ្ឌច្បារអំពៅចេង មុនីរ៉ាសូមចូលរួមអបអរសាទរ ចំពោះក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០១៩នេះក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកអភិបាលខណ្ឌច្បារអំពៅបានលើកឡើងដោយសង្កត់ធ្ងន់ថានេះគឺជាមោទនៈភាពនិងជាមុខមាត់សម្រាប់អាជ្ញាធរខណ្ឌច្បារអំពៅ ,លោកនាយកវិទ្យាល័យ,លោកគ្រូ អ្នកគ្រូផងដែរនិងអាណាព្យាបាលសិស្សព្រមទាំងមុខមាត់ក្មួយៗសិស្សានុសិស្សខ្លួនឯងផងដែរ។ ដូចនេះក្មួយៗត្រូវបន្តខិតខំការសិក្សារៀនសូត្របន្តទៀតនៅតាមមហាវិទ្យាល័យគឺដើម្បីអនាគតក្មួយៗផងដែរ។
ឆ្លៀតនាឱកាសនោះលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅក៏បានក្រែនរំលឹកទៅដល់ក្មួយៗដែលជាសិស្សានុសិស្សត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកនៅពេលធ្វើដំណើរតាមដងផ្លូវនានា និង ចៀសអោយឆ្ងាយពីគ្រឿងញៀនពោលគឺត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង