ដកថ្លៃ សេវាប្រមូលសំរាម ចេញពីវិក្កយបត្រអគ្គិសនី
ភ្នំពេញ៖ សម្តេចតេជោ បានថ្លែងថា សម្រេចតាមសំណើរបស់អគ្គិសនីកម្ពុជា ដោយដកថ្លៃ សេវាប្រមូលសំរាម ចេញពីវិក្កយបត្រថ្មី របស់អគ្គិសនីកម្ពុជាចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តទៅ។
សម្ដេចហ៊ុនសែនតាមរយៈ page facebook នៅយប់ថ្ងៃទី 22 ខែតុលានេះ បានថ្លែងថា ដោយក្តាប់បាននូវការលំបាក របស់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ អំពីការដាក់ថ្លៃសេវាប្រមូលសំរាមក្រុមហ៊ុន ស៊ិនទ្រី ក្នុងវិក្កយបត្ររបស់អគ្គិសនីកម្ពុជា ល្ងាចថ្ងៃនេះ ខ្ញុំបានសម្រេចតាមសំណើរបស់អគ្គិសនីកម្ពុជា ដោយដកថ្លៃ សេវាប្រមូលសំរាម ចេញពីវិក្កយបត្រថ្មី របស់អគ្គិសនីកម្ពុជាចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តទៅ។
សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា យន្តការយកថ្លៃសេវាប្រមូលសំរាមទៅថ្ងៃមុខ នឹងត្រូវប្រើយន្តការផ្សេងជំនួសវិញ ដែលកិច្ចការនេះ ខ្ញុំបានប្រគល់ភារកិច្ចជូន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការប្រជុំ និងដោះស្រាយ។ សូមបងប្អូនប្រជា ពលរដ្ឋជាទីស្រឡាញ់មេត្តាជ្រាបជាព័ត៌មាន៕