មុខសញ្ញាចោរលួច ចែកចាយ ប្រើប្រាស់នូវសារធាតុញៀន ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្រ្កាបបាន
ព្រះសីហនុ៖ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យចំនួន១៥នាក់ (ស្រី ០១នាក់) ព្រមទាំងវត្ថុតាង ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធទៅនឹងករណីលួច និងចែកចាយ ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅវេលាម៉ោង ១៤និង ០០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ។
ករណីលួច និងចែកចាយ ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ប្រព្រឹត្តកាលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិ០៤ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ។
ដកហូតវត្ថុតាងមានម្សៅក្រាមសថ្លា ចំនួន០១កញ្ចប់តូច, ម៉ូតូចំនួន១១គ្រឿង, រម៉ក់កង់បី ចំនួន០២គ្រឿង, ដាវសាំម៉ូរៃ ចំនួន០៤ដើម, ដែកជន្ទាសឡាន ចំនួន០២ដើម, ដង្កាប់កាត់ដែក ចំនួន០១, ញញួរ ចំនួន០១, បំណែកគ្រឿងម៉ូតូមួយចំនួន, សម្ភារៈសម្រាប់ជក់ (គ្រឿងញៀន) មួយចំនួន, សម្ភារ:សម្រាប់ដោះម៉ូតូ (សោរដោះម៉ូតូ) មួយចំនួន, ទូរស័ព្ទ ចំនួន០៤គ្រឿង, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ដែកកេះ ចំនួន២១, សោម៉ូតូ ចំនួន០៤ និងស្លាកលេខម៉ូតូ ចំនួន០១។