ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបជនសង្ស័យម្នាក់ក្នុងសំណុំរឿង មនុស្សឃាតដោយចេតនានៅស្រុកសំរោង

103

ខេត្តតាកែវ៖ត្រឹមរយៈពេលតែជាង១០ម៉ោងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តមឧត្តមសេនីយ៍ទោ  សុខសំណាងស្នងការនគរបាលខេត្តតាកែវបង្ក្រាបបានជនសង្ស័យក្នុងសំណុំរឿងមនុស្សឃាតដោយចេតនានៅស្រុកសំរោងបានដោយជោគជ័យ  តាមរបាយការណ៍បឋមរបស់អធិការដ្ឋាននគរបាលស្រុកសំរោងបានឱ្យដឹងថានៅវេលាម៉ោង០៥និង៣០នាទីថ្ងៃទី២២ខែតុលាឆ្នាំ២០១៩មានរណីមនុស្សឃាតមួយកើតឡើងនៅចំណុចមុខក្លោងទ្វារចូលសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនភ្នំជីសូរស្ថិតក្នុងភូមិដកពរឃុំរវៀងស្រុកសំរោងខេត្តតាកែវបង្កឡើងដោយជនសង្ស័យឈ្មោះសែមហាក់ឡីភេទប្រុសអាយុ៣១ឆ្នាំមុខរបរជាងកាត់សក់មានទីលំនៅភូមិពោធិ៍ឃុំស្លាស្រុកសំរោងខេត្តតាកែវបានធ្វើសកម្មភាពយកកាំបិតតាំងតោកាប់ទៅលើជនរងគ្រោះឈ្មោះហៀងសុខុនភេទស្រីអាយុ៣៥ឆ្នាំមុខរបរលក់ដូរមានទីលំនៅភូមិឃុំជាមួយគ្នាបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈពេលជនរងគ្រោះកំពុងជិះម៉ូតូទៅផ្សារក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់  ក្រោយពីទទួលបានព័ត៌មានភ្លាមឯកឧត្ដមឧត្តមសេនីយ៍ទោសុខ  សំណាងស្នងការនគរបាលខេត្តតាកែវបានបញ្ជាកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោងដឹកនាំដោយលោកវរសេនីយ៍ឯកមឿងសារុនអធិការនគរបាលស្រុកចុះប្រតិបត្តិការក្តៅតាមចាប់ខ្លួនជនសង្ស័យខាងលើឱ្យខានតែបាន  បន្ទាប់ពីធ្វើការស្រាវជ្រាវនិងតាមដានយ៉ាងហ្មត់ចត់នៅវេលាម៉ោង១៩និង០០នាទីកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យខាងលើបាននៅចំណុចកំពង់ចំឡងស្វាយជ្រុំស្ដិតក្នុងភូមិ៣សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញនិងបាននាំខ្លួនជនសង្ស័យមកស្នងការដ្ឋាននគរបាលខេត្តតាកែវដើម្បីសាកសួរបន្ត  បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមផ្លូវច្បាប់

 

អត្ថបទដែលជាប់ទាក់ទង