ចុះបំបែកសម្បុកបនល្បែងស៊ីសងគ្រប់ប្រភេទ ហ្គេមបាញ់ត្រី និងជក់គ្រឿងញៀន
ភ្នំពេញ៖តាមសេចក្ដីរាយការណ៍មូលដ្ឋានសង្កាត់ច្បារអំពៅទី២ ជាសម្បុកបនល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសហ្គេមបាញ់ត្រី និងជក់គ្រឿងញៀន ត្រូវបានគណៈបញ្ជាការឯកភាពអាជ្ញាធរខណ្ឌច្បារអំពៅ ចុះបង្រ្កាប់ទាំងយប់។ មហាជនគាំទ្រនិងស្នើអោយអាជ្ញាធរខណ្ឌ ប្រើកណ្ដាប់ដៃដែក បន្តចុះបង្រ្កាបបន្តទៀត ព្រោះអីនៅសង្កាត់ច្បារអំពៅទី២ បើធៀបទៅនឹងបណ្ដាសង្កាត់នានា ក្នុងមូលដ្ឋាខណ្ឌច្បារអំពៅ គឺពោរពេញដោយបនល្បែងស៊ីសងគ្រប់ប្រភេទ និងជួញ ជក់គ្រឿងញៀន យ៉ាងសកម្ម តួយ៉ាងដូចនៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០ នាទី គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានចុះត្រួតពិនិត្យរដ្ឋបាលតំបន់ស្មុគស្មាញមួយចំនួន ក្នុងភូមិសាស្រ្តសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ក្នុងនោះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានពិនិត្យផ្ទះបើកអ៊ិនធឺណិត មានទីតាំងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ឃើញមានបង្កប់ លេងល្បែងស៊ីសងប្រភេទ ទូហ្គេមបាញ់ត្រី និងជួញជក់សេពគ្រឿងញៀន ដោយមានការឯកភាពពីលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពបានឃាត់មនុស្សចំនួន ១៣ នាក់ និងដកហូតទូរហ្គេមអ៊ិនធឺណិតចំនួន១៤ទូ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕