គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះពង្រឹងការងារសន្តិសុខពេលយប់
ភ្នំពេញ ៖ដើម្បីរក្សាអោយបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងបង្កា ទប់ស្កាត់ រាល់បទល្មើសនានានៅក្នុងមូលដ្ឋានសាស្រ្តខណ្ឌ ចំការមន រាជធានីភ្នំពេញនាយប់ថ្ងៃទី២៣ខែតុលាឆ្នាំ២០១៩ លោកថេង សុថុលអភិបាលខណ្ឌចំការមន និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានដាក់ផែនការទៅដល់លោកលោកកែវ សំណាងអភិបាលរងខណ្ឌចំការមនដឹកនាំដោយដាក់កម្លាំងចម្រុះចុះត្រួតពិនិត្យឆែកនូវអាវុធជាតិផ្ទុះ គ្រឿងញៀន វាស់ជាតិអាកុល និងអនុវត្តរឹងបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោក នៅលើកំណាត់ផ្លូវនានា និង មហាវិថីនៅក្នុងមូលដ្ឋានចំការមនរាជធានីភ្នំពេញ។តួយ៉ាងនៅយប់មិញនេះគណៈបញ្ជាការឯកភាពខណ្ឌចំការមនបានដាក់គោលដៅចុះត្រួតពិនិត្យជាតិផ្ទុះនៅតាមដងផ្លូវនានាក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ហើយចំពោះការងារនេះដោយមានកម្លាំងចម្រុះចូលរួម ជាច្រើននាក់ ក្នុងនោះរួមមាន៖កម្លាំងមន្ត្រី និង សណ្ដាប់ធ្នាប់ខណ្ឌ ចំនួន កម្លាំងអធិការនគរបាលខណ្ឌនិងកម្លាំងកងរាជអាវុធហត្ថខណ្ឌ ។ជាលទ្ធផលនៃការត្រួតពិនិត្យនោះបានចំនួនសរុប ១២៥គ្រឿង ម៉ូតូគ្រប់ធុនសរុបចំនួន ៨៥គ្រឿងនិងឡាន៤០គ្រឿងនិងអាវុធ១ដើមប៉ុន្តែមិនបានដកហូតទេ។
គួរបញ្ជាក់ផងដែរថាជានិច្ចកាលជារៀងរាល់យប់ ថ្ងៃកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមនក្រោមការដឹកនាំពីសំណាក់លោកថេង សុថុល អភិបាលខណ្ឌចំការមន និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំករមនតែងតែដឹកនាំកម្លាំងចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន វាស់ជាតិអាកុល និងអនុវត្តរឹងបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្តោយផ្លូវសំខាន់ៗនិងដងវិថីនានាក្នុងមូលដ្ឋានខណ្ឌចំការមននៅតាមគោលដៅនិមួយៗដែលបានកំណត់ ជាពិសេសមានអង្គភាពទាំងពីរ គឺ អធិការដ្ឋាននគរបាលខណ្ឌ និងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌបានដាក់កម្លាំងជិះម៉ូតូចេញល្បាត ពួនស្ទាក់លើ២៤ម៉ោង នៅក្នុងភូមិសាស្ត្រខណ្ឌចំការមនដែលមាន៥សង្កាត់ដែលជាកន្លែងប្រមូលផ្ដុំគ្នាដើរលេងកម្សាន្តនៅតាមទីសាធារណៈ សួនកម្សាន្ត និង តាមទីផ្សារទំនើប ,អាហារដ្ឋាននានា ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយជូនដល់ពួកគាត់ក្នុងនោះត្រួតពិនិត្យ ការពារសន្តិសុខ សុវត្ថិភាព ត្រៀមបង្កា ទប់ស្កាត់ និងបង្ក្រាប រាល់បទល្មើសផ្សេងៗ អោយបានទាន់ពេលវេលាជូនដល់បងប្អូនប្រជាជនក្នុងមូលដ្ឋានខណ្ឌផងដែរ ៕