៣ ថ្ងៃ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនទម្ងន់ ៩៣ គីឡូក្រាម ចាប់មនុស្ស៤នាក់ នៅកំពង់ធំ
កំពង់ធំ៖ រយៈពេល ៣ ថ្ងៃ សមត្ថកិច្ចចម្រុះបង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៤នាក់ និងគ្រឿងញៀន
សរុបចំនួន ៩៣ កញ្ចប់ ទម្ងន់ ៩៣ គីឡូក្រាម ។
ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងថា នៅព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០១៩ នគរបាលខេត្ត បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញគ្រឿងញៀនដែលមានលក្ខណ:ច្រើន
ដ៏សម្បើមពុំដែលបង្ក្រាបបានក្នុងរយ:ពេលកន្លមក លើទឹកដីខេត្តកំពង់ធំគឺចំនួន ៥៣ កញ្ចប់ ទម្ងន់ ៥៣ គីឡូក្រាម និង
មុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀនចំនួន ៤ នាក់ ។
លោកស្នងការ បានបញ្ជាក់ថា លទ្ធផលដែលទទួលបានជោគជ័យយ៉ាងគាប់ប្រសើរបំផុត គឺដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូអគ្គស្នងការរងនគរបាលជាតិ លោក ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ
លោក តែងតែចង្អុលបង្ហាញដល់មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដោយសារកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន
នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយមានការសម្របសម្រួលនីតិវិធី ដោយផ្ទាល់ពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ។
សមត្ថកិច្ចជំនាញ បានប្រើប្រាស់វិធានការជំនាញស្រាវជ្រាវបង្ក្រាប លើកទី ១ នាថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ៣០ នាទីចំណុចអាហាដ្ឋាន រស់ សុខុម ផ្លូវជាតិលេខ ៦A ភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យចំនួន ៤ នាក់ ជនជាតិ ថៃ ១ នាក់ ប្រុស ៖ ១-ឈ្មោះ គង់ វណ្ណៈ អាយុ ៤០ឆ្នាំ រស់នៅខេត្តបាត់ដំបង , ២-ឈ្មោះ សុខ ប៊ុនសិរិឆ័យ អាយុ ៤២ ឆ្នាំ រស់នៅខេត្តបាត់ដំបង , ៣-ឈ្មោះលី តឹក អាយុ ៥៣ ឆ្នាំរស់នៅខេត្តបន្ទាយមានជ័យ , ៤-ឈ្មោះ សាក់ ស៊ាងសង អាយុ ៣២ឆ្នាំ ជនជាតិ ថៃ រស់នៅប្រទេសថៃ និងដកហូតគ្រឿងញៀន ប្រភេទម៉េតំហ្វេតាមីន ICE ចំនួន ៤០ កញ្ចប់ មានទម្ងន់ ៤០គីឡូក្រាម រថយន្តចំនួន ២គ្រឿង កន្លងមក។
បន្ទាប់មកសមត្ថកិច្ចជំនាញ ប្រើប្រាស់វិធានការជំនាញនៅល្ងាចថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០១៩ ដោយ
មានការសម្របសម្រួលនីតិវិធីពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងលោក សាយ វាសនា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មានការចូលរួមពីអាជ្ញាធរដែនដី បានចុះឆែកឆេរ ផ្ទះមួយកន្លែង ដែលលាក់
ទុកនូវសារធាតុញៀនខុសច្បាប់ ស្ថិតក្នុងភូមិក្រសាំង ខ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ យើងបានរកឃើញគ្រឿងញៀនប្រភេទម៉េតំហ្វេតាមីន ICEចំនួន ៥៣ កញ្ចប់មានទម្ងន់ ៥៣ គីឡូក្រាម បន្ថែមទៀត។ លោកស្នងការ បានបន្ថែមថា ជាលទ្ធផលបង្ក្រាបលើកទី ១ គ្រឿងញៀនមានចំនួន ៤០ កញ្ចប់ ទម្ងន់ ៤០ គីឡូក្រាម និងលើកទី ២ មានចំនួន ៥៣ កញ្ចប់ ទម្ងន់ ៥៣ គីឡូក្រាម សរុបចំនួន ៩៣ កញ្ចប់ ទម្ងន់ ៩៣ គីឡូក្រាម ។
លោកស្នងការ បានសូមសំណូមពរ ដល់ប្រជាពលរដ្ឋ ទាំងអស់សូមចូលប្រយុទ្ធប្រឆាំងបទល្មើសគ្រឿង យល់ដឹងផលប៉ះពាល់នៃគ្រឿងញៀន ហើយត្រូវយល់ថា គ្រឿងញៀន ជាថ្នាំឆ្កួត បំពុលស្មារតី បំផ្លាញអនាគត មនុស្សគ្រប់ៗគ្នា បើមនុស្សត្រូវបានគ្រឿងញៀនគ្រប់គ្រងហើយ ។
សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាពិសេសម្ចាស់ហាង ភោជនីយដ្ឋាន ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ រមណីយដ្ឋាន ក្លឹបកម្សាន្ត សូមចូលរួម សហការ ជាមួយសមត្ថកិច្ចសូមចូលរួមសហការ ជាមួយអាជ្ញាធរ មានសមត្ថកិច្ច ដែនដី តាមរយៈអនុវត្តន៍តាមការណែនាំរបស់នគរបាល ដើម្បីប្រយុទ្ធប្រឆាំងលុបបាត់បទល្មើសគ្រឿងញៀន នៅក្នុងមូលដ្ឋាន របស់បងប្អូន ស្របតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ៕