ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿងក្តីនៅបង់ក្លាដេស តុលាការកាត់ទោសប្រហារជិវិត មនុស្ស​១៦នាក់ ពីបទរួមគ្នាដុតសម្លាប់យុវតីម្នាក់

81

Bangladesh Sentences 16 to Death for Young Woman’s Burning.
ទីភ្នាក់ងារពត៌មានបរទេស បានផ្សាយអោយដឹងថា នៅថ្ងៃទី២៤​កន្ល​ងមក នេះតុលាការប្រទេសបង់ក្លាដេស បានកាត់ទោសប្រហារជីវិតមនុស្សចំនួន ១៦នាក់ដោយចោទប្រកាន់ពីបទរួមគ្នា ដុតសម្លាប់និស្សិតស្រីម្នាក់ក្នុង សាលារៀន
កាលពីខែមេសា ឆ្នាំ២០១៩កន្លងមកនេះ។
គឺនាងNusrat Jahan Rafiអាយុ១៩ឆ្នាំ ត្រូវបានគេព័ទ្ធដុតសម្លាប់ក្នុង សាលារៀនសាសនាអ៊ីស្លាមមួយកន្លែង នៅជនបទបន្ទាប់ពីនាងបានប្តឹងលោកគ្រូធំម្នាក់ថា បានបៀតបៀនរាងកាយនាងជាញឹក ញយ។ លោកគ្រូធំនោះត្រូវគេចាប់ដាក់គុក ក្រោយមានបណ្តឹង ហើយបានបញ្ជាពីគុកអោយគេសម្លាប់នាងNusrat ដោយ
បបួលឡើងលើដំបូលសាលា ហើយចាក់សាំងដុតនិងបំភ្លៃថា នាងNusratធ្វើអត្តឃាត(នាងNusratស្លាប់៤ថ្ងៃក្រោយ ថ្ងៃកើតហេតុ)
ក្នុងចំណោមអ្នកទទួលប្រហារជីវិតទាំង១៦នាក់នោះ រួមមាន៖គ្រូធំដើមចម
នៃរឿង និង​​មិត្តរួមថ្នាក់នាងNusratពីរនាក់ទៀត ជាជនដៃដល់។ មន្រ្តីមូលដ្ឋាន
ពីរនាក់ទៀត ជាសមាជិកបក្សកាន់អំណាចផងដែរ ក៏ទទួលទោសប្រហារជីវិតដែរ ព្រោះរាយការណ៍បំភ្លើសបឹទបាំងរឿងហេតុ ឃាតកម្មនោះ។ ប៉ូលីសមូលដ្ឋាន
ដែលចូលរួមលាក់បាំង ឃាតកម្មនោះក៏ជាប់ដែរ។
រឿងខាងលើនេះសុះសាយ នៅបង់ក្លាដេសខ្លាំងណាស់ ហើយតុលាការសម្រេចចិត្តប្រហារជីវិត ក៏រហ័សទៀត។ ហេតុទើបកើតក្នុងខែមេសាស្រាប់តែខែតុលា ក៏កាត់ទោសប្រហារជីវិត១៦នាក់ភ្លាម។
តើអ្នកយល់ម៉េចដែរ ក្នុងរឿងខាងលើ? តែនៅបង់ក្លាដេស មានបាតុកម្មធំណាស់ បន្ទាប់ពីនាងNusratស្លាប់ ទើបតុលាការសម្រេចចិត្តបែបនេះ។

អត្ថបទដែលជាប់ទាក់ទង