ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលីសអង់គ្លេសអះអាងថា សាកសព៣៩នាក់នោះជាជនជាតិចិន?

98


វេបសាយAljazeera បានផ្សាយនៅថ្ងៃទី២៤តុលានេះថា ប៉ូលីសប្រទេស អង់គ្លេបានអះអាងថា សាកសពចំនួន៣៩នាក់ ដែលគេប្រទះឃើញក្នុង ឡានកុងតឹន័រ ដឹកចូលប្រទេសអង់គ្លេសនេះ ជាជនជាតិចិនទាំងអស់ ក្នុងនោះមានស្រី៨នាក់។
ស្ថានទូតចិនប្រចាំក្រុងឡុង មិនទាន់ធ្វើអត្ថាធិប្បាយលើរឿងនេះទេ?

ប៉ូលិសអង់គ្លេសនៃទីក្រុង Essex បានឲ្យដឹងថា ក្នុងចំណោមអ្នកបាត់បង់ជីវិតទាំងនោះ មាន៨នាក់ជាស្រ្តី និង៣១នាក់ជាបុរស ហើយទំនង ជា ជនជាតិ ចិនទាំងអស់។ រីឯបុរសម្នាក់ជាអ្នកបើកបររថយន្ត ដែលត្រូវបានឃាត់ខ្លួនក្នុងថ្ងៃជាមួយគ្នា ពីបទសង្ស័យ មនុស្សឃាតនោះ កំពុងបន្តស្ថិតក្រោមការឃុំឃាំងដដែល។

បើតាមប៉ូលិសអង់គ្លេស ក្បាលរថយន្តកុងតឺន័រខាងលើ បានចូលមកដល់ចក្រភពអង់គ្លេស តាមទីក្រុង Holyhead នៅតំបន់ North Wales នៃប្រទេស Wales កាលពីថ្ងៃទី២០ ខែតុលា ក្រោយចេញមកពីទីក្រុង Dublin នៅអៀរឡង់។ បន្ទាប់មក រថយន្តនោះបាន ទៅដឹកទូរកុងតឺន័រ ដែលធ្វើដំណើរពីទីក្រុង Zeebrugge នៃប្រទេសប៊ែលហ្សិក មកដល់កំពង់ផែនៃក្រុង Purfleet នៅតំបន់ Essex របស់ចក្រភពអង់គ្លេស នៅថ្ងៃទី២៣ ខែតុលា។ ក្រោយមកទៀត រថយន្តនិងទូរកុងតឺន័រ បានចាកចេញពីកំពង់ផែនោះ ហើយបាន ជិតមួយម៉ោង ពេលមកដល់សួនឧស្សាហកម្ម Waterglade Industrial Park ខាងកើតទីក្រុងឡុងដ៍ ក៏មានការរកឃើញសាកសព មនុស្សទាំង៣៩នាក់ នៅក្នុងទូរកុងតឺន័រតែម្តង។

អត្ថបទដែលជាប់ទាក់ទង