នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទឆក់យកទូរស័ព្ទដៃ
ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទឆក់យកទូរស័ព្ទដៃកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៦និង៥០នាទី នៅចំណុចលើផ្លូវព្រះស៊ីសុវត្ថិ កែង១៤៤ ភូមិ៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យទី១.ឈ្មោះ ឡឹង រ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ ។
ជនសង្ស័យ ទី២ឈ្មោះ ហេង គឹមហុង ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅ និង មុខរបរ មិនពិតប្រាកដ។
វត្ថុតាងចាប់យករួមមាន ៖ ម៉ូតូចំនូន០១គ្រឿងម៉ាក Dream C125 ពណ៌ខ្មៅ ដែលមានស្លាកលេខភ្នំពេញ 1AS 5516 ដែលមានលេខតួ 8509137 លេខម៉ាស៊ីន 8509137ដែលជារបស់ជនសង្ស័យ, ទូរស័ព្ទ ចំនួន០១គ្រឿង ម៉ាក Oppo ពណ៌ខ្មៅ ជារបស់ ជនរងគ្រោះ (ប្រគល់ ជូនជនរងគ្រោះ)។
ជនរងគ្រោះមានឈ្មោះ Jiang HaiFengភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន ស្នាក់ នៅ Hotel Paragon មានទីតាំងផ្ទះលេខ២១៩Eo ផ្លូវ១៤៤ ភូមិ៣ សង្កាត់ផ្សារ កណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមដំណើររឿងហេតុ ៖ មុនពេលកើតហេតុកាលពី ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៩វេលាម៉ោង១៦និង៥០នាទី កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលផ្សារ កណ្តាលទី១ និងកម្លាំងផ្នែកយុត្តិធម៌នៃ អធិការដ្ឋាន នគរបាល ខណ្ឌដូនពេញ កំពុងតែធ្វើ ការចេញល្បាតតាមបណ្តោយ សួនច្បារ មាត់ ទន្លេ ផ្លូវ ព្រះស៊ីសុវត្ថិ ពេល នោះដោយ មានការសង្ស័យកកម្លាំងក៏ជិះដេញតាមពីក្រោយជនសង្ស័យមានគ្នា២នាក់ ពេលដែលជនសង្ស័យជិះមកដល់ចំនុចមុខ ផ្ទះលេខ ១៩Eoផ្លូវ ព្រះស៊ីសុវត្ថិ កែង១៤៤ភូមិ៣ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ស្រាប់តែជនសង្ស័យនោះ ក៏បានធ្វើសកម្មភាព ឆក់ ទូរស័ព្ទ ដៃ ពីជនរងគ្រោះបានសម្រេច ហើយ បំរុងជិះ រត់គេចខ្លួន ភ្លាម នោះ កម្លាំង ដែលកំពុង ល្បាត តាម ពីក្រោយនោះ ក៏អន្តរាគមន៍ឃាត់ខ្លួន ជនសង្ស័យ ទាំង០២នាក់ព្រមទាំង ចាប់យកវត្ថុ តាង មកកាន់ ស្នាក់ការ នគរបាល ប៉ុស្តិ៍ ដើម្បី ធ្វើ ការសាកសួរ។
ចំពោះមុខកំលាំងជំនាញ អធិការដ្ឋាន ប៉ុស្តិ៍កំពុងប្រើវិធានការជំនាញស្រាវជ្រាវរកបក្ខពួក និងសកម្មភាពបានប្រព្រឹត្តកន្លងមក និងបានកសាង
សំណុំរឿងតាមនីតិវិធី៕