ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិថៃ២នាក់នាំគ្រឿងញៀន ចេញទៅទីក្រុងម៉ានីល

288

សៀមរាប៖អគ្គនាយកអន្តោប្រវេសន៍បានឲ្យដឹងថាកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបសហការជាមួយកម្លាំងការិយាល័យត្រួតពិនិត្យគយប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាបដោយមានការសម្របសម្រួលពីលោកសំរិទ្ធសុខុនព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាបនាវេលាម៉ោង២២និង០៥នាទីថ្ងៃទី២៤ខែតុលាឆ្នាំ២០១៩បានពិនិត្យជនជាតិថៃចំនួន០២នាក់ក្នុងករណីសង្ស័យនាំគ្រឿងញៀនចេញទៅទីក្រុងម៉ានីលប្រទេសហ្វីលីពីនតាមជើងហោះហើរលេខ5J-258 (REP-MNL) នៅចំណុចស្ថាននីយ៍ចេញដំណើរអន្តរជាតិដោយរកឃើញម៉្សៅក្រាមពណ៌សថ្លារុំដោយថង់ប្លាស្ទីកខ្ចប់ក្រដាសអាលុមីញ៉ូមចំនួន២៧ដុំទម្ងន់សរុប២៨,៣០គីឡូក្រាម(ទម្ងន់គ្រឿងញៀនសុទ្ធ២៧,៣០គីឡូក្រាម)

នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថាជនជាតិថៃទាំង០២នាក់នេះមានទី១.ឈ្មោះSAVAENGPHOL SUPHAPORN ភេទស្រីអាយុ៣៧ឆ្នាំបានផ្ទុកគ្រឿងញៀនចំនួន១២ដុំទម្ងន់១២,៥គីឡូក្រាម(ថ្លឹងទម្ងន់គ្រឿងញៀនសុទ្ធ១២,២០គីឡូក្រាម) និងទី២.ឈ្មោះPRACHAMON WIPA ភេទស្រីអាយុ៣០ឆ្នាំបានផ្ទុកគ្រឿងញៀនចំនួន១៥ដុំទម្ងន់១៥,៨គីឡូក្រាម(ថ្លឹងទម្ងន់គ្រឿងញៀនសុទ្ធ១៥,១០គីឡូក្រាម) បន្ទាប់ពីមន្រ្តីជំនាញនៃកម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានធ្វើតេសបញ្ជាក់ថាក្រាមពណ៌សខាងលើជាប្រភេទគ្រឿងញៀនមេតំហ្វេតាមីន។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់រួមទាំងវត្ថុតាងគ្រឿងញៀនទម្ងន់២៧,៣០គីឡូក្រាមត្រូវបានដកហូតនិងឃាត់ខ្លួនប្រគល់ជូនកម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីបន្តនីតិវិធីចាត់ការទៅតាមផ្លូវច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង