ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ ម៉ែន សំអន គាំទ្រផ្ដល់ការលើកទឹកចិត្ដដល់ វណ្ណកម្មចាស់ៗត្រូវបានស្រាវជ្រាវ អភិរក្ស និងផ្សព្វផ្សាយឡើងវិញ តាមរយៈ ក្រុមព្រះសុរិយា

73

 

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធី មួយម៉ឺនអាល័យលើកទី៥ នារាត្រីថ្ងៃទីព្រហស្បត្តិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌសហ ប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC) ។
លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន បានគាំទ្រនិងផ្ដល់ការលើកទឹកចិត្ដ និងការកោតស សើរដល់ ក្រុមព្រះសុរិយា ដែលបានរៀបចំបង្កើតឲ្យមានកម្មវិធីមួយម៉ឺនអាល័យនេះឡើង និងបានខិតខំស្រាវជ្រាវនូវវណ្ណកម្មផ្នែកសោតទស្ស និងស្នាដៃនិពន្ធចាស់ៗ ដែលបានកប់បាត់ពីអតីកាល និងបានចងក្រឡើងវិញតាមទម្រង់ដើម ហើយដាក់បញ្ជាំងជូនទស្សនិកជនបានទស្សនា។
លោកជំទាវបានបន្តទៀតថា ពីឆ្នាំ១៩៤៩ ដល់ ឆ្នាំ១៩៧៥ គឺជាសម័យកាលមាស នៃការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យ ភាពយន្ត ខ្មែរ ដែលពេលនោះ ខ្សែភាពយន្ត មួយចំនួនធំបានបង្ហាញខ្លួន និងមានឥទ្ធិពលនៅលើទីផ្សារ ភាព យន្ត តំបន់ និងអន្តរជាតិជាហូហែរ។ វិស័យភាព យន្តខ្មែរបានចាប់កំណើតឡើង ដោយគំនិតផ្តួចផ្តើម របស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដែលពេលនោះ ព្រះអង្គត្រូវបានប្រសិទ្ធនាមថាជា ព្រះបិតាសិល្បៈភាពយន្តជាតិ នាឆ្នាំ១៩៤៩។ ការរីកចម្រើនជាបន្តបន្ទាប់បានចេញជាផ្លែផ្កាគួរអោយកត់សម្គាល់ ដោយភាពយន្តខ្មែរមិនត្រឹមតែទទួលការគាំទ្រពីប្រជាជនខ្លួនឯងនោះទេ សូម្បីតែប្រជាជន នៃជាតិដទៃក៏ទទួល ស្គាល់ និងឱ្យ តម្លៃភាពយន្តទាំងនោះផងដែរ ពិសេសនៅប្រទេសថៃ និងសិង្ហបុរី ដោយសាតែក្នុ ទស្សវត្ស៦០-៧០នោះការផលិតខ្សែរភាពយន្តរបស់កម្ពុជា គឺអាចថតបានក្នុងកម្រិត 2k រួចជាស្រេចហើយ ។
បើតាមការស្រាវជ្រាវរបស់ ក្រុមព្រះសុរិយា បានបង្ហាញថា មានវណ្ណកម្មភាពយន្តជាង៥០០ រឿង ត្រូវបានផលិតជាហូរហែក្នុងរយៈពេលជាង២០ឆ្នាំ និងបានបញ្ចប់ទាំងស្រុងនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ។ ប៉ុន្តែ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ វិស័យ ភាពយន្ត កម្ពុជាបានរស់ឡើងវិញ យ៉ាងត្រដាបត្រដួស នៅពេលដែលសង្គ្រាមនៅតែអូសបន្លាយ រហូតដល់មាន នយោបាយ ឈ្នះ-ឈ្នះ នៅឆ្នាំ១៩៩៨ ដែល កម្ពុជាទទួលបានសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា វិស័យភាពយន្តក៏បានចាប់ផ្តើមរីកចម្រើន ឡើងវិញជាបណ្តើរៗ។
លោកជំទាវក៏បានស្នើឲ្យក្រុមព្រះសុរិយាបន្តក្នុងការសិក្សាស្រាវជ្រាវ អភិរក្ស និងផ្សព្វផ្សាយបន្តបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យផ្នែកសោតទស្សរបស់កម្ពុជាឲ្យកាន់តែរីចម្រើនបន្ថែមទៀត ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង