បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបន្តធានានូវសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ
ភ្នំពេញៈសមាជិក-សមាជិកានៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ បានស្តែងនូវភាពជឿជាក់ ក្នុងការដណ្ដើមយកប្រៀបឈ្នះ ឈ្នះ សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦។ ក្រុមការងារសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី១៨កក្កដានេះ បានចុះផ្សាព្វផ្សាយគោលនយោបាយ គណបក្សនិងបិទស្លាកសញ្ញាបក្ស តាមផ្ទះពលរដ្ឋ។
លោកពៅ ហួត បានលើកឡើងថា៖ យើងទាំងអស់គ្នាជឿជាក់ លើគណបក្សប្រជាជនកម្ពុជា នឹងធានា បាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យជូនបងប្អូនប្រជាជន។ លោកបន្តថា៖សូមបងប្អូនប្រជាជន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ នៅលើសន្លឹកឆ្នោត និងមានលេខរៀងទី២០ នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ ទាំងអស់គ្នាកុំបីអាក់ខានឡើយ៕