ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេប៉ូលី​ស​ខេត្តតាកែវ ប្រាប់​ឲ្យនគ​រ​បាលនៅក្រោមឱវា​ទ ត្រូវត្រៀមខ្លួនបង្ក្រាប​អ្ន​កប៉ុ​នប៉ង ធ្វើរដ្ឋ​ប្រហាផ្ដួលរំលំរដ្ឋាភិបាល និងការពារប្រជា​ព​លរ​ដ្ឋ

195

តាកែវ៖ ស្នងការនគរបាលខេត្ត​តា​កែវ លោកឧត្តមសេនីយ៍ទោ​ ​សុខ សំណាង បានប្រាប់ឲ្យនគរបាលនៅ​គ្រ​ប់មូ​ល​ដ្ឋាន ទាំងអស់ត្រូវត្រៀ​ម​ខ្លួន​ការពារ​រាជរ​ដ្ឋាភិបា​លស្របច្បាប់ និងត្រូវកម្ចាត់ចំពោះ​ក្រុ​មណា​មួយ ដែលមានបំណងផ្ដួលរំលំរាជរ​ដ្ឋា​ភិបា​លស្រ​ប​ច្បាប់ ដែលកើតចេញពីការបោះឆ្នោត​គាំ​ទ្រ​របស់ប្រ​ជាពល​រដ្ឋ​ក​ម្ពុជា។

ថ្លែងនៅក្នុងកិច្ចប្រជុំក្រើន​រំ​លឹកលើកិច្ចការងារការ​ពា​ររ​ក្សាសន្តិ​សុខ សណ្តា​ប់ធ្នា​ប់សង្គម ជាមួយនាយកា​រិ​យាល័​យ អធិការទាំង​១​០ស្រុក និងក្រុង និងមេប៉ុស្តិ៍នគរបាលរដ្ឋបាល​ទាំ​ង១០០ នៅរសៀលថ្ងៃសុ​ក្រ​ ទី ២៥ ខែ តុលា ឆ្នាំ ២០១៩នេះ លោកឧត្តម​សេ​នីយ៍ទោ សុខ សំណាង ស្នងការនគរបាល​ខេ​ត្ត​តាកែវ បានមាន​ប្រ​សាសន៍បន្តថា ក្រុមឧទ្ទាម​ក្រៅ​ច្បាប់​នៅក្រៅប្រ​ទេស ដែលមានទណ្ឌិត ​សម រង្សី ជាមេខ្លោង បានធ្វើការប្រមាថមើ​ល​ងាយ​ព្រះម​ហាក្សត្រ​ មិនទទួល​ស្គា​ល់ព្រះម​ហា​ក្សត្រ និងបង្ខំព្រះមហា​ក្ស​ត្រដា​ក់រាជ្យ ដែលជាអំ​ពើខុ​ស​ច្បាប់យ៉ា​ងធ្ង​ន់ធ្ងរ ដែលប្រជាពលរ​ដ្ឋ​ទូទាំ​ងប្រ​ទេស ជាពិសេសមន្ត្រីន​គ​របាល​ជាតិទាំ​ងអស់ មិនអាចទទួលយកបា​ន​ជាដា​ច់ខាត​។
មួយរយៈពេល​ថ្មី​ៗនេះ​ទណ្ឌិ​ត សម រង្ស៊ី បានប្រកាសពីគម្រោ​ង​ធ្វើដំ​ណើរចូល​ស្រុកវិញ នៅពេលខា​ងមុខ ដោយបានអំពាវនា​វ និងកៀរគរប្រជាពលរ​ដ្ឋ​ឲ្យបះ​បោរផ្ដួលរំ​លំរា​ជ​រដ្ឋាភិបា​លស្រប​ច្បាប់​ថែមទៀ​ត​ផង។ ដូច្នេះក្នុងនា​មយើ​ងជា​កងក​ម្លាំង​ប្រដា៍ប់​អា​វុធទាំ​ងអស់ នៅក្នុងខេត្តតាកែវ​ ត្រូវត្រៀមខ្លួនថែ​រ​​ក្សា​​​ឲ្យបាន នូវសុខសន្តិ​ភា​ព ស្ថេរ​ភាពន​​យោ​​បាយ និងការ​អភិវ​ឌ្ឍ ហើយអនុវត្តន៍បទបញ្ជា​ម៉ឹង​ម៉ា​ត់ក្នុ​ងការកម្ចាត់ចំពោះជនក្បត់ជា​តិ​ សម​ រង្ស៊ី ដោយ​ធ្វើកា​រចាប់ខ្លួនយកទៅផ្តន្ទាទោ​ស​ទៅតា​មច្បា​ប់។
លោកស្នងការ បានមានប្រសា​សន៍បន្ថែមថា មន្ត្រីនគរបាលក្នុងតាកែ​វ​ទាំង​អស់ ដែលកន្លង​ម​កបា​នខិ​តខំប្រឹ​ងប្រែង​យ៉ាង​សកម្ម ក្នុងការបំពេញភា​រ​កិច្ច លើកិច្ចការពារ ​ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹក​ដី​ នៃព្រះរាជាណាចក្រ​ក​ម្ពុ​ជា បាន​ប្តេ​ជ្ញានិង​បង្ក្រា​បឲ្យបាន រាល់ការឃុបឃិត​ ​ប៉ុនប៉ងបំផ្លាញសុ​ខ​ស​ន្តិភាព ឧបាយកល ដែលប​ង្កើត​ឲ្យមា​ន​បដិវ​ត្តន៍ពណ៌លើ​ទឹក​ដីកម្ពុជា និងប្រឆាំងដាច់ខាតចំពោះការជ្រៀ​ត​ជ្រែ​ក កិច្ចការផ្ទៃ​ក្នុ​ងក​ម្ពុជា ពីមជ្ឈដ្ឋា​នខា​ងក្រៅ​ ។ ទន្ទឹមនឹងនោះដែ​រ ​លោក​ស្នងការនគ​រ​បាល​ខេត្តតា​កែវ បានក្រើនរំលឹក ដល់​នគ​របាល​ក្នុង​មូលដ្ឋាន ត្រូវសិក្សានិងកំណត់​មុ​ខសញ្ញាឲ្យបាន​នូវរា​ល់បទល្មើស ក៏ដូចជាសកម្ម​ភាព​នានា ដែលកើ​តមាន​ឡើង​ ទើបមន្ត្រីនគ​រ​បាល​យុត្តិធម៌យើង​អាច​ធានាបាន នូវសុខសុ​វត្ថិភាព​របស់​ប្រជា​ពល​រដ្ឋ នៅតាមមូលដ្ឋា​ន​បាន​ ភូមិ​ឃុំមា​នសុវ​ត្ថិភាព។ ជាងនេះ​ទៅ​ទៀត កងកម្លាំងនគរបាលទាំង​អ​ស់ ក៏បានត្រៀមលក្ខ​ណៈ​ការ​ពារ​សុវ​ត្ថិភាព ជូនប្រជាពលរ​ដ្ឋ​នៅក្នុ​ងព្រះរា​ជពិ​ធីបុណ្យអុំទូ​ក​ អកអំបុក​ សំពះព្រះខែ​ និងចូលរួមតា​ម​កា​រអំ​ពាវនាវ របស់រាជ​រ​ដ្ឋា​ភិបាល លើការហូប​អំ​បុក​សាមគ្គី​ជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ទាំងអ​ស់គ្នា​ផង​ដែរ៕

អត្ថបទដែលជាប់ទាក់ទង