ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទចរាចរចុះពីស្ពានព្រះ​មុ​ន្នីវង្សចា​ស់ ដើម្បី​​ចាក់បេតុ​ងតួ​ស្ពានក្បាលថ្នល់ ចាប់ម៉ោង ២១​យប់ថ្ងៃ​ទី២៥ តុលា ដល់ម៉ោង ៥ភ្លឺ ថ្ងៃទី២៦

94

ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីធា​នាសុ​វត្ថិភា​ពការដ្ឋាន ចាប់ពីវេលាម៉ោង ២១​:០​០យប់ថ្ងៃ​ទី២៥ ខែតុលា ឆ្នាំ២០១៩ ដល់ម៉ោង ៥:០០ទៀ​បភ្លឺ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ការដ្ឋា​នសា​ងសង់​បន្ថែម ស្ពានអាកាសក្បាលថ្នល់​ នឹងធ្វើ​ការ​ចាក់បេតុ​ងតួ​ស្ពាន (Box Girder) ដំណាក់កាលទី២ ដោយត្រូវបិទផ្លូវមិន​ឲ្យធ្វើចរាចរចុះពីស្ពានព្រះ​មុ​ន្នីវង្សចា​ស់ ត្រង់ឆ្ពោះទៅទិសមហាវិថីព្រះ​មុ​ន្នីវ​ង្សឡើ​យ ។
ប្រភពដដែល បានបន្តថា ចំពោះចរាចរពីស្ពានព្រះ​មុ​នី្នវ​ង្សចាស់ បត់ស្តាំ​មក​មហាវិថីព្រះនរោត្តម ​ចរាច​រ​ពីមហាវិថីព្រះមុនី្នវង្ស ទៅស្ពា​នព្រះមុ​នី​វង្សថ្មី និងចរាចរទៅម​ក​លើស្ពា​នអាកា​សក្បាល​ថ្ន​ល់ នឹងអនុញ្ញា​តឲ្យធ្វើច​រា​ចរជា​ធម្ម​តា។

សូមសា​ធារ​ណជន​មេត្តា​ជ្រាប និងមេត្តាយោគយ​ល់​អធ្យា​ស្រ័យ ដោយសេចក្តីអនុគ្រោះ៕ ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង