គំនុំពាក្យសម្តីជាង ១០ឆ្នាំ ប្អូនថ្លៃ ទាញកាំភ្លើង បាញ់សម្លាប់បងថ្លៃ
ភ្នំពេញ៖ ដោយសារគំនុំពាក្យសម្តីជាង ១០ឆ្នាំហើយ ប្អូនថ្លៃ បានទាញកាំភ្លើង បាញ់សម្លាប់បងថ្លៃខ្លួនឯងចំនួន៣គ្រាប់ វេលាម៉ោងជិត១១ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះ នៅជិតភ្លើងស្តុបណូគៀរ ខណ្ឌទួលគោក។
មន្រ្តីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា ឃាតកម្មនេះកើតឡើងរវាងបងប្អូនថ្លៃ តែជនដៃដល់ បានចូលសារភាព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ហើយ។
ជនដៃដល់ បាននិយាយសារភាពថា “ខ្ញុំបាញ់៣ ទៅ៤គ្រាប់ ត្រូវ៣គ្រាប់។ គំនុំជាង ១០ឆ្នាំហើយ គំនុំពាក្យសម្តី ធ្វើអីក៏ខុស និងមានសម្ពាធខាងគ្រួសារខ្លាំង។ ខ្ញុំហៅគាត់ហូបស្រាបៀរ មួយកំប៉ុងទៅ ហើយខ្ញុំថាខ្ញុំលើកលែងឲ្យគាត់។ គាត់នៅតែនិយាយពាក្យមិនល្អ ចំពោះខ្ញុំទៀត ខ្ញុំក៏បាញ់សម្លាប់គាត់ចោលទៅ៕