ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពីបទខ្ចីម៉ូតូគេ២គ្រឿង យកទៅលក់ស៊ីចាយអស់

370

បន្ទាយមានជ័យ ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៦ខែតុលានេះ បានឲ្យដឹងថា នៅវេលាម៉ោង ១៥ និង ៥៥នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរា​ជ​អាវុ​ធហ​ត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួ​ន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធ​ហ​ត្ថក្រុង បានចុះបង្ក្រាបករណី រំលោ​ភលើទំ​នុ​កចិត្ត (ខ្ចីម៉ូតូ) និងឃាត់ខ្លួនជនសង្ស័យបា​ន​ចំនួ​ន ១នាក់ ។

ប្រភពដដែល បានបន្តថា ក្រោយពីបញ្ចប់ការស៊ើបអង្កេត និង​តាមច​ម្លើយ​សារភាព​រប​ស់ជនសង្ស័យ គឺមានភាពស៊ីសង្វាក់គ្នា​ ​បង្ហាញពីតម្រុយនៃបទល្មើសយ៉ាង​ជា​ក់លា​ក់​ ដូច្នេះជនសង្ស័យត្រូវបានចោទប្រកា​ន់​ពីប​ទ រំលោភលើទំនុកចិត្ត​ (​ខ្ចីម៉ូតូ) ។
បច្ចុប្បន្ន​ជន​សង្ស័យត្រូវបានកម្លាំងជំនាញ កសាង​សំណុំរឿ​ងប​ញ្ជូន​ទៅសាលាដំបូងខេត្ត​ ​ដើម្បីចាត់ការតាមនី​តិ​វិ​ធី ។ ចំណែកម៉ូតូរបស់​ឈ្មោះ​ អន សុភក្ត្រា ត្រូវបានសមត្ថកិច្ចស្រា​វ​ជ្រា​វរ​កឃើ​ញ ហើយបានប្រគល់ជូនម្ចាស់ដើម​វិ​ញ រីឯម៉ូតូរបស់ឈ្មោះ ​សំ​ សុធា​ រ​កមិន​ទា​ន់ឃើញ បច្ចុប្បន្នសមត្ថកិច្ចកំពុ​ងបន្តស្រាវជ្រាវ ដើម្បីយកមកប្រគល់ជូន​ម្ចាស់​ដើ​មវិញ ៕

អត្ថបទដែលជាប់ទាក់ទង