ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្តាញសង្គម ហ្វេសប៊ុក៖ សួរទៅពេទ្យលោកសង្ឃៈសង្រ្គោះឬទុកឲ្យមនុស្សស្លាប់

61

ភ្នំពេញ៖  ប្អូនជីដូនមួយរបស់ភរិយាខ្ញុំត្រូវរថយន្តបុកពីក្រោយបណ្តាលឲ្យរងរបួសនៅពេលគាត់ចេញពីធ្វើការរោងចក្រនៅផ្សារអង្គស្នួល។ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យលោកសង្ឃនៅម៉ោង១០យប់ថ្ងៃទី២៥ខែតុលា។ជនរងគ្រោះត្រូវបានទុកចោលដោយពុំមានការយកចិត្តទុកដាក់និងធ្វើការវះកាត់ដើម្បីសង្រ្គោះឡើយក្រៅតែចាក់ថ្នាំបំបាត់ការឈឺចាប់។នេះបើតាមការផ្សាយព័ត៌មានលើហ្វេសប៊ុកលោកម៊ុតចន្ថាកាលពីថ្ងៃទី២៦តុលា។

ជនរងគ្រោះនៅអាចនិយាយបានរហូតម៉ោង០៨ជាងព្រឹកថ្ងៃទី២៦ខែតុលាដោយស្រែកដង្ហើយសុំអង្វរឲ្យមានការជួយសង្រ្គោះរហូតដាច់ខ្យល់ស្លាប់នៅម៉ោង០៩ព្រឹក។នៅម៉ោង០៩ព្រឹកបងប្អូនស្រែកឆោរឡោទាមទារឲ្យក្រុមគ្រូពេទ្យវះកាត់ធ្វើការវះកាត់ពេលនោះជនរងគ្រោះត្រូវបានបញ្ជូនចូលបន្ទប់វះកាត់ដែលពេលនោះហើយជនរងគ្រោះក៌បានផុតដង្ហើម។ក្រុមគ្រូពេទ្យប្រាប់មកសាច់ញាតិថាជួយសង្រ្គោះមិនបានទេព្រោះឈាមកកពេញពោះហើយ។

ក្នុងចំណុចនេះយើងជាសាច់ញាតិសុំសួរទៅក្រុមគ្រូពេទ្យថាហេតុអីទុកជនរងគ្រោះចោលអស់រយះពេលជាង១០ម៉ោងដោយពុំធ្វើការវះកាត់តាមជំនាញវិជ្ជសាស្រ្តនិងសភាពធ្ងន់ធ្ងររនៃរបួស? ហេតុអីជនរងគ្រោះត្រូវបានបញ្ជូនចូលបន្ទប់វះកាត់នៅរយៈពេល១១ម៉ោងក្រោយពេលជនរងគ្រោះបញ្ជូនទៅដល់មន្ទីរពេទ្យ?

លោកបន្តថា ខ្ញុំសុំសួរទៅក្រសួងសុខាភិបាលតើនេះជាក្រឹត្យក្រមវិជ្ជសាស្រ្តមែនទេដែលត្រូវទុកអ្នកជម្ងឺចោលរយៈពេល១១ម៉ោងទើបបញ្ជូនទៅវះកាត់ជាក្រោយ។តើទង្វើបែបនេះជួយសង្រ្គោះជីវិតមនុស្សឬទុកមនុស្សឲ្យស្លាប់? ខ្ញុំសង្ឃឹមថាក្រសួងសុខាភិបាលនឹងចាត់វិធានការស៉ើបអង្កេតក្រុមគ្រូពេទ្យប្រចាំការនៅយប់ថ្ងៃទី២៥ខែតុលានៅមន្ទីរពេទ្យលោកសង្ឃដើម្បីចាប់អោយទទួលខុសត្រូវចំពោះការធ្វេសប្រហែសផ្នែកវិជ្ជាជីវៈរបស់ពួកគេដែលបណ្តាលឲ្យជនរងគ្រោះស្លាប់ដោយពុំបានទទួលការសង្រ្គោះទាន់ពេល។

សរុបមកវិញអស់រយៈពេល១១ម៉ោងក្រោយពេលបញ្ជូនទៅដល់ករុមគ្រូពេទ្យមិនបានយកចិត្តទុកដាក់សង្រ្គោះប៉ុន្តែរយៈពេល១១ម៉ោងក្រោយក្រុមគ្រូពេទ្យអះអាងថាជួយសង្រ្គោះមិនបានទេព្រោះ«ឈាមកកពេញពោះ»ចុះហេតុអីក្រុមគ្រូពេទ្យមិនរួសរាន់ភ្លាមៗដើម្បីទាញយកនិងបង្ហូរឈាមកកចេញដើម្បីកុំឈាមកក! ហេតុផលគឺទុកមនុស្សចោលឲ្យស្លាប់។

លោកបានបញ្ជាក់ថា ខ្ញុំចាំប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលច្បាស់ណាស់គឺថា«មន្ទីរពេទ្យនិងក្រុមគ្រូពេទ្យមិនត្រូវទុកអ្នកជម្ងឺឲ្យដេកស្លាប់ដាច់ខាត»ខ្ញុំគាំទ្រប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលប៉ុន្តែខាងមន្ទីរពេទ្យនិងក្រុមគ្រូពេទ្យបានយកអនុសាសន៍នេះមកបដិបត្តិទេ៕

អត្ថបទដែលជាប់ទាក់ទង