ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូត្រ ខេវិន និងព្រឿង សុជាតិឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

70

ភ្នំពេញ៖ អ្នកប្រដាល់សូត្រ ខេវិនក្លិបបក្សីស្លាបដែកបានឡើងប្រកួតបន្តនៅវគ្គពាក់

កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement បន្ទាប់ពីប្រើជង្គង់

​ផ្ដួលអ្នកប្រដាល់រ៉ែម រាជក្លិបអង្គរមានជ័យខេត្តសៀមរាបឲ្យសន្លប់នៅមុនស្នូរជួងបញ្ចប់ទឹកទី

​៣មកនោះ ។

រ៉ែម រាជប្រើកណ្ដាប់ដៃវ៉ៃបានល្អនិងចំគោលដៅបានច្រើនតែដោយសារតែកំពស់គេ

ទាបជាងខេវិននោះបានធ្វើឲ្យគេជួបការលំបាក។ក្នុងស្ថានភាពបែបនេះរ៉ែមរាជបានបង្ខំចិត្តវ៉ៃប្ដូរទោះបីមួយចានទឹកមួយចានគោកក៏ដោយ ។

នៅទឹកទី២ជង្គង់របស់ខេវិនបានធ្វើឲ្យរ៉ែម រាជដួលហើយត្រូវអាជ្ញាកណ្ដាលរាប៨តែ

​បន្ទាប់ពីរាប់៨ហើយគេអាចបន្តការប្រកួតបានទៀតរហូតចប់ទឹកទី២ ។មកដល់ទឹកទី៣រ៉ែម រាជត្រូវអាជ្ញាកណ្ដាលរាប់៨ម្ដងទៀតតែគេបន្តការប្រកួតបានទៀត ។

នៅពាក់កណ្ដាលទឹកទី៣រ៉ែម រាជត្រូវខេវិនអុកមួយជង្គង់ឲ្យដួលម្ដងទៀតដែលការ

ដួលលើកនេះគេបង្ខំចិត្តចុះចាញ់តែម្ដង។រ៉ែម រាជខ្ទាតចេញពីការប្រកួតនៅត្រឹមទឹកទី៣នេះ

ក្នុងខណៈដែលសូត្រ ខេវិនកក់កៅអីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ព្រឿង សុជាតិក្លិបកងពលធំអន្តរាគមន៍លេខ

​២នៃក្រសួងការពារជាតិប្រកួតឈ្នះអ្នកប្រដាល់លាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធដោយពិន្ទុទាំងប្រ

​ផិតប្រផើយ ។

ជ័យជំនេះបានធ្វើឲ្យសុជាតិមានកៅអីសម្រាប់ប្រកួតបន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

​ចំពោះលាប រដ្ឋាខ្ទាតចេញពីការប្រកួតតែត្រឹមនេះហើយ ។

ការប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់រវាងអ្នកប្រដាល់រួមជាតិវិញនោះជ័យ ស៊ីណេត

ក្លិបឃ្លាំងមឿងកីឡាប្រកួតចាញ់សៀវ ង៉ុយក្លិបកងពលធំអន្តរាគមន៍លេខ២ដោយពិន្ទុទាំងមិន

អស់ចិត្តបន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ ។

ការប្រកួតជាមិត្តភាពជាមួយថៃវិញនោះធន អៀងឡៃសមាគមប្រដាល់ក្រសួងការពារ

ជាតិប្រកួតឈ្នះអ្នកប្រដាល់ថៃភេចសារ៉ាខាន់(Phich Sarakhan)ដោយពិន្ទុទាំងមិនសូវស្រួល

ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង