៣៩នាក់ចូលរួមប្រកួតអុកជើងឯកជាតិឆ្នាំ២០១៩
ភ្នំពេញ៖សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានធ្វើការប្រកួតជើងឯកជាតិឆ្នាំ២០១៩នៅថ្ងៃទី២៧តុលាដោយមានកីឡាករចូលរួមចំនួន៣៩រូបដែលសុទ្ធតែជាជើងខ្លាំងប្រចាំខេត្ត រាជធានី
និងជាអតីតស្ដេចអុក និងជើងឯករងជាច្រើនរូប ។
លោកគ្រួចចន្ថារិទ្ធដែលជាគ្រូធំប្រចាំសហព័ន្ធបានឲ្យដឹងថាជើងខ្លាំងដែលចូលរួមមានឈាវ បូរាដែលជាស្ដេចអុកអង្គរសង្ក្រាន្ដ២ជំនាន់គឺឆ្នាំ២០១៤ និង២០១៥ ឆយ វីរ៉ាស្ដេចអុកឆ្នាំ២០១០ ប៊ិន គាសេងស្ដេចអុកឆ្នាំ២០១៧សុខ ភារ៉ាជើងឯករងឆ្នាំ២០១០ ម៉េង សេរីសម្បត្តិលេខ២បុណ្យសមុទ្រឆ្នាំ២០១៨ សុខ លឹមហេងលេខ១ អង្គរសង្ក្រាន្ដឆ្នាំ២០១៨។ សំ សុភីលេខ១វិមានឈ្នះ! ឈ្នះ ប៊ូ ប៉ុណ្ណាលីកាជើងឯកជាតិឆ្នាំកម្លងមក និងបណ្ដាជើងខ្លាំងជាច្រើនទៀត។
ការប្រកួតចែកចេញជា៨ពូលដែលមានតែមួយពូលប៉ុណ្ណោះដែលមាន៤រូបឯពូលក្រៅពីនេះមាន៥រូប។ពូលនីមួយៗជម្រុះទុកតែ២រូប។ជម្រុះជុំទី១នៅសល់៨រូបដែល៨រូបនោះជម្រុះទុក៤រូបដើម្បីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយអ្នកឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រកួតគ្នាដណ្ដើមជើងឯក ឯ អ្នកចាញ់ប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ។
លោកភោក វិសាលដែលជាគ្រូបង្វឹកប្រចាំសហព័ន្ធ និងជាសមាជិគណៈកម្មាធិការ
កណ្ដាលរបស់សហព័ន្ធបានសំណូមពរោការប្រកួតនេះប្រព្រឹត្តិទៅក្នុងស្មារតីកីឡាគោរពគូប្រ
កួត និងហ៊ានទទួលយកនូវលទ្ធផលនៃការប្រកួត ។
លោកកាក់ឡងឌីដែលជាអគ្គលេខាធិការសហព័ន្ធក៏បានឲ្យដឹងដែរថាកីឡាករទាំងអស់ត្រូវលេងដោយយុត្តិធម៌(Fair-Play)និងលេងដោយមានស្មារតីប្រកួត(Fighting Spirit)ហើយ
រាលការតវ៉ានានាត្រូវគោរពទៅតាមលក្ខន្តិកៈ និងបទបញ្ជារបស់សហព័ន្ធ ។
បើតាមការឲ្យដឹងពីលោកហូយ សុខណាដែលជាមន្ត្រីអាជ្ញាកណ្ដាលរបស់សហព័ន្ធ
នោះថាការប្រកួតបើនរណាអស់ម៉ោង៦០នាទីមុនគឺចាញ់ អ្នកឈ្នះមួយក្ដារមុនជាអ្មកឈ្នះបើ
ស្មើគ្នាត្រូវបន្តក្ដារទី២។ក្ដារទី២បើស្មើគ្នាទៀតត្រូវកាត់ក្ដីតាមរយៈពេលវេលាប្រកួតគឺនរណាប្រើពេលវេលាតិចអ្នកនោះជាអ្នកឈ្នះ ។