ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តគាំទ្រដល់ការចូលរួមរបស់ បងប្អូនម្ចាស់រោងចក្រផលិតបេតុងទាំងអស់ ដែលបានដំណើរការវិនិយោគនៅខេត្តព្រះសីហនុ ប៉ុន្តែការវិនិយោគនោះ មិនបង្កហានិភ័យអ្វីកើតឡើយ

97
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុគាំទ្រជានិច្ច
ដល់ការចូលរួមរបស់បងប្អូនម្ចាស់រោងចក្រផលិតបេតុងទាំងអស់ ដែលបានដំណើរការវិនិយោគនៅខេត្តព្រះសីហនុ ។ ប៉ុន្តែការវិនិយោគនោះ មិនបង្កហានិភ័យអ្វីកើតឡើយ ។
  នេះបើតាមការបញ្ជាក់របស់លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំតាមដានត្រួតពិនិត្យរោងចក្រផលិតបេតុង ក្នុងខេត្តព្រះសីហនុ កាលពីព្រឹក​ថ្ងៃ​សៅរ៍ ទី​២៦​ ខែ​តុលា​ ឆ្នាំ​២០១៩​ ដោយមានវត្តមានលោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចូលរួមផងដែរ។
   លោក គួច ចំរើន អភិបាល បានមានប្រសាសន៌ថា រដ្ឋបាលខេត្តគាំទ្រដល់ការចូលរួមរបស់បងប្អូនម្ចាស់រោងចក្រផលិតបេតុងទាំងអស់ ដែលបានដំណើរការវិនិយោគនៅខេត្តព្រះសីហនុ ប៉ុន្តែការវិនិយោគនោះ មិនបង្កហានិភ័យអ្វីកើតឡើយ ជាមួយនោះ លោកអភិបាលខេត្ត ស្នើឱ្យរាល់រោងចក្រទាំងអស់​ ដែលដំណើរការសកម្មភាពអជីវកម្ម ត្រូវអនុវត្តឱ្យបានតាមបទដ្ឋានបច្ចេកទេស ការរៀបចំហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់ ដើម្បីធានាអោយមានសុវត្ថិភាព និងគុណភាព រោងចក្រទាំងអស់ដែលផលិតបេតុងត្រូវមានឧបករណ៏សំរាប់ត្រួតពិនិត្យ​ តេស្តគុណភាពខ្សាច់មុននឹងយកទៅផលិតបេតុងសម្រាប់ផ្គត់ផ្គង់ដល់អតិថិជន រាល់រោងចក្រត្រូវមានវិញ្ញាបនប័ត្រដែលចេញពីមន្ទីរពិសោធន៍ ដែលបានវាយតម្លៃទៅលើចង្វាក់ផលិតកម្ម រោងចក្រនីមួយៗត្រូវមានបញ្ជីសម្រាប់កត់ត្រារាល់ការផ្គត់ផ្គង់ដល់អតិជន និងការដ្ឋា​ន ៕
អត្ថបទដែលជាប់ទាក់ទង