ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យចំនួន ៩នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនករណីគ្រឿងញៀន

97

បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៤ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៩នាក់ នៅចំណុចបន្ទប់ជួលលេខ ២២៩ ក្នុងកាស៊ីណូក្រោនរីសត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានពីករណីខាងលើ និងដោយអនុវត្តតាមការអនុលោមរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះបង្រ្កាបភ្លាមៗនៅនឹងកន្លែងតែម្តង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៩នាក់ រួមមាន៖
១. ឈ្មោះ ង្វៀង ឌិនញឹក (ហៅ តាយួន) ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិវៀតណាម មុខរបររកស៊ីចងការប្រាក់ ស្នាក់នៅបន្ទប់ជួលលេខ ២២៩ ក្នុងកាស៊ីណូក្រោនរីសត ២. ឈ្មោះ ផាន់ ស៊ីណា (ហៅ ស្រីម៉ៅ ) ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៣. ឈ្មោះ សយ សុខឃឿន ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរស៊ីឈ្នួលបោកអ៊ុត រស់នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ៤. ឈ្មោះ អុល រ៉ូម៉ាកូឡាប ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិថៃ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ៥. ឈ្មោះ ស៊ឹម ពៅ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នស្នាក់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៦. ឈ្មោះ ឈួន សុក្រជាតិ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទូរស័ព្ទ បច្ចុប្បន្នស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ៧. ឈ្មោះ ជា សុខា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិតាកុយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៨. ឈ្មោះ ផូ សុភ័ក្រ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាបូប បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៩. ឈ្មោះ អាយ ចិន្ត្រា (ហៅ ខ្លា) ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រួមទាំងដកហូតបានវត្ថុតាងមាន ៖ គ្រឿងញៀនមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ២៣ថង់ ស្មើនឹង ១១.៦៣ក្រាម, គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ចំនួន ០៩គ្រាប់, គ្រឿងញៀនអ៊ិចស្តាស៊ីចំនួន ០២គ្រាប់, ទូរស័ព្ទចំនួន ១៦គ្រឿង, នាឡិកាដៃចំនួន ០៥គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០២សន្លឹក, កាបូបលុយចំនួន ០៣, ខ្សែកលោហធាតុពណ៌លឿងចំនួន ០២ខ្សែ, ចិញ្ចៀនលោហធាតុពណ៌លឿង ចំនួន ០២វង់, ក្រវិលពណ៌ប្រាក់ចំនួន ០១គូ, ក្រវិលឆាណែលពណ៌លឿងដាំត្បូងចំនួន ០១គូ, បង្កាន់ដៃបញ្ចាំចំនួន ០១សន្លឹក, បង្កាន់ដៃបង់អាករជនអន្តោប្រវេសន៍ចំនួន ០៤សន្លឹក, បង្កាន់ដៃទទួលពាក្យសុំចុះឈ្មោះជនអន្តោប្រវេសន៍ចំនួន ០២សន្លឹក, បារីអេឡិចត្រូនិចចំនួន ០២គ្រឿង និងប័ណ្ណផ្ញើឥវ៉ាន់ចំនួន ០១សន្លឹកផងដែរ ។
ក្រោយទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។

 

អត្ថបទដែលជាប់ទាក់ទង