ប្រជុំពិគ្រោះយោបល់ លើសំណើសុំវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំពិគ្រោះយោបល់ លើសំណើសុំវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
ក្រសួងមហាផ្ទៃ សូមជូនដំណឹងដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និង
បរទេស ព្រមទាំងសាធារណជនជាតិ និងអន្តរជាតិ ជ្រាបថា ក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីសម្របសម្រួល
ដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយ
តំណាងអង្គការសង្គមស៊ីវិល ដើម្បីស្វែងយល់បន្ថែមទៀតលើសំណើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម
និងអង្គការមិនមែនរដ្ឋាភិបាល របស់អង្គការសង្គមស៊ីវិល។
កិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវរៀបចំធ្វើឡើងនៅថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៨:៣០ នាទីព្រឹក នៅសាលប្រជុំ អគារ S ទីស្តីការក្រសួងមហាផ្ទៃ៕