ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដងខ្លួននិងព្រះសិរ បដិមាព្រះពុទ្ធ សម័យកណ្តាលមួយព្រះអង្គ ត្រូវបានប្រទះឃើញ ក្នុងការដ្ឋានកំណាយប្រាសាទតុប​ខាង​លិច

62

 

សៀមរាប៖ ដងខ្លួនបដិមាព្រះពុទ្ធចំនួនមួយ និងព្រះសិរបដិមាព្រះពុទ្ធចំនួនមួយ ត្រូវបានប្រទះឃើញ ក្នុងកំណាយស្រាវជ្រាវ សិក្សាអំពីរចនាសម្ព័ន្ធ នៅខាងមុខខឿនតួកណ្តាល នៃប្រាសាទតុបខាងលិច កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ។ នេះបើតាមការផ្សាយព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៨ខែតុលា។
លោក សុខ កែវសុវណ្ណារ៉ា បុរាណវិទូនៃវិទ្យាស្ថានណារ៉ា ដែលកំពុងតែអនុវត្តគម្រោង ជួសជុលប្រាសាទតុបខាងលិច បានឱ្យដឹងថា ដងខ្លួននិងព្រះសិរបដិមាព្រះពុទ្ធនេះ រកឃើញនៅទីតាំងផ្សេងពីគ្នា ហើយជាបំណែកពីរផ្សេងគ្នា កសាងឡើងក្នុងសម័យកណ្តាល (១៤៣១-១៨៦៣)។ លោក សុវណ្ណារ៉ា បញ្ជាក់ថា ដងខ្លួនបដិមាព្រះពុទ្ធ ត្រូវបានរកឃើញ ក្នុងជម្រៅ១ម៉ែត្រជាង ក្រោមគ្រឹះបល្ល័ង្គព្រះ និងក្នុងសភាពព្រះភ្នែនផ្ងារឡើងលើ។ ចំណែកឯព្រះសិរវិញ ត្រូវបានប្រទះឃើញកប់ក្នុងដី ជម្រៅ៤០សង់ទីម៉ែត្រ ឃ្លាតពីកន្លែងរកឃើញដងខ្លួនបីម៉ែត្រ។

ក្នុងពេលបច្ចុប្បន្ន ដងខ្លួនបដិមាព្រះពុទ្ធរួមនឹងព្រះសិរ ប្រទះឃើញក្នុងការដ្ឋានកំណាយ នៅពេលនេះ ត្រូវបានយកទៅរក្សាទុក នៅវិទ្យាសា្ថនណារ៉ា ដើម្បីសម្អាត និងចុះបញ្ជីសារពើភណ្ឌ ទុកជាឯកសារ សម្រាប់ស្រាវជ្រាវ និងការជួសជុល៕

អត្ថបទដែលជាប់ទាក់ទង