ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្រ្គាមស៊ីវិល នៅភូមា ធ្វើឲ្យជនជាតិភាគតិច Rohingya ជាង១លាននាក់ កំពុងរត់ភៀសខ្លួន

105

ភ្នំពេញ៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរសារលើហ្វេសប៊ុក កាលពីថ្ងៃទី២៨ខែតុលានេះថា ការប្រយុទ្ធគ្នារវាងកងទ័ពភូមា និងជនជាតិភាគតិច Rakhine ដោយមានការចាប់ជំរិតប៉ូលីសជាច្រើននាក់ផងដែរ។

លោកបានថ្លែងថា ការបែកបាក់សង្គមភូមា ជាមួយជនជាតិភាគតិច Rohingya ដែលមានជាង១លាននាក់ កំពុងរត់ភៀសខ្លួន​ជ្រកកោននៅប្រទេសបង់ក្លាដេស និងមានប្រមាណជាងកន្លះលាននាក់ កំពុងរស់នៅក្នុងរដ្ឋ Rakhine នេះ។
លោកបានបន្ថែមទៀតថា នេះជាសោកវិនាសកម្មធ្ងន់ធ្ងរមួយ​ ​នៃពិភពលោក និងក្នុងប្រទេសភូមា​ ដែលគ្មានដំណោះស្រាយច្បាស់លាស់នៅឡើយ។​ នេះជាសមិទ្ធផលនៃជំលោះ​សង្គ្រាមស៊ីវិល ក្នុងប្រទេសភូមា​ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង