ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតសកម្មជន និងជាសមាជិកគណបក្សសង្រ្គោះជាតិចំនួន ១០នាក់ នៅក្នុងខេត្តបាត់ដំបង បានចេញមុខ ប្រកាសថ្កោល​ទោសចំពោះអំពើក្បត់ជាតិរបស់ សម រង្ស៊ី និងបក្ខពួក

64

 

បាត់ដំប​ង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ខែតុលាឆ្នាំ២០១៩ បានផ្សព្វផ្សាយព័ត៌មានថា
បងប្អូនដែលធ្លាប់ជាអតីតសមាជិកគណបក្សសង្រ្គោះជាតិចំនួន ១០នាក់ នៅខេត្តបាត់ដំបង បង្ហាញពីអំពើក្បត់ជាតិ ក្បត់រាជបល្ល័ង្ក របស់ សម រង្ស៊ី និងបក្ខពួក ព្រមទាំងអំពាវនាវ កុំឲ្យបងប្អូនប្រជាពលរដ្ឋចាញ់បោក និងដើរតាមឧបាយក​ល​នេះបន្តទៀត។

ប្រភពដដែល បានបន្ថែមថា កាលពីថ្ងៃអាទិត្យ ទី ២៧ ខែតុលា ឆ្នាំ២០១ ៩ ដោយមើលឃើញនូវសកម្មភាព ក្បត់ជាតិ ក្បត់រាជបល្ល័ង្ក ​របស់ទណ្ឌិត សម រង្ស៊ី មេចលនាឧ​ទ្ទាមដែលកំពុងបំផុសបំផុល ញុះញង់ឲ្យពួកគាត់​ព្រមទាំងប្រជាពលរដ្ឋងើបបះបោរក្នុងបំណងផ្តួល​រំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើត​ចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋនោះមក​និងដោយយល់ឃើញថា ការចូលរួមក្នុងសកម្មភាព (ក្បត់ជាតិ) ដែលផ្តើមឡើងដោយទណ្ឌិត សម រង្ស៊ី រូបនេះនិងបក្ខពួក ជាហេតុនាំបង្កឲ្យមានទោសកំហុសដល់ខ្លួន ដែលជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ។ អតីតសកម្មជន និងជាសមាជិកគណបក្សសង្រ្គោះជាតិចំនួន ១០នាក់ នៅក្នុងខេត្តបាត់ដំបង បានចេញមុខ ប្រកាសថ្កោល​ទោសចំពោះអំពើក្បត់ជាតិរបស់ សម រង្ស៊ី និងបក្ខពួក ហើយមិនចូលរួមដាច់ខាងក្នុងសកម្ម​ភាពនេះ ព្រមទាំងបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ឈប់ជឿនិងឈប់ចាញ់បោកការឃោសនា ញុះញង់បំផុសបំផុល​ ឧបាយកល​បោកបញ្ឆោតរបស់ ជនក្បត់ជាតិ សម រង្ស៊ី នេះទៀតទៅ ព្រោះការចូលរួមក្នុងសកម្មភាព​នេះ គឺជាអំពើល្មើសច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ហើយពេលមាន​ទោសដល់ខ្លួន សម រង្ស៊ី មិនមែនជាអ្នកទទួលខុសត្រូវនោះទេ​ គឺបងប្អូនប្រជាពលរដ្ឋខ្លួនឯង​ជាអ្នកទទួលទោស។

សកម្មជន និងជាសមាជិកអតីតបក្សសង្រ្គោះជាតិ ទាំងនេះ មាន៨នាក់ នៅស្រុកបាណន់ ខេត្តបាត់ដំបង និង ២នាក់ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង រួមមាន៖

១- លោក ហួន ចន្ថា អាយុ ៤៩ ឆ្នាំ រស់នៅភូមិពាក់ស្បែក ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ជាអតីតសមាជិកក្រុមប្រឹក្សាឃុំស្នឹងស្រុកបាណន់ (គណបក្សសង្រ្គោះជាតិ)
២- លោក ហាយ សុភាព អាយុ ៤១ ឆ្នាំរស់នៅភូមិសំបួមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ជាអតីតសមាជិកក្រុមប្រឹក្សាឃុំស្នឹងស្រុកបាណន់ (គណបក្សសង្រ្គោះជាតិ)
៣- អ្នកស្រី វ៉ាត់ ចាន់ដេតអាយុ ៣១ឆ្នាំ រស់នៅភូមិសំបួមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ជាអតីតសកម្មជន (គណបក្សសង្រ្គោះជាតិ) ឃុំស្នឹងស្រុកបាណន់
៤- អ្នកស្រី អ៊ុក ស្រីម៉ុមអាយុ ៤៩ឆ្នាំ រស់នៅភូមិពាក់ស្បែក ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ជាអតីតសកម្មជន (គណបក្សសង្រ្គោះជាតិ) ឃុំស្នឹងស្រុកបាណន់
៥- លោក វ៉ាន់ ស៊នអាយុ ៥៧ឆ្នាំ រស់នៅភូមិឆាយរំពាត់ ឃុំកន្ទឺរ២ ស្រុកបាណន់ ខេត្តបាត់ដំបង ជាអតីតសកម្មជន (គណបក្សសង្រ្គោះជាតិ) ឃុំកន្ទឺ២ ស្រុកបាណន់
៦- លោក ប៉ែល តឿអាយុ ៤៦ឆ្នាំ រស់នៅភូមិឆាយរំពាត់ ឃុំកន្ទឺរ២ ស្រុកបាណន់ ខេត្តបាត់ ដំបង ជាអតីសកម្មជន (គណបក្សសង្រ្គោះជាតិ) ឃុំកន្ទឺរ២ ស្រុកបាណន់
៧- អ្នកស្រី ទិន ហុងអាយុ ៥២ឆ្នាំរស់នៅភូមិឆាយរំពាត់ ឃុំកន្ទឺរ២ ស្រុកបាណន់ ខេត្តបាត់ដំបង ជាអតីតសកម្មជន (គណបក្សសង្រ្គោះជាតិ) ឃុំកន្ទឺរ២ ស្រុកបាណន់
៨- អ្នកស្រី ហួម ហ៊ុំអាយុ ៤៦ឆ្នាំ រស់នៅភូមិឆាយរំពាត់ ឃុំកន្ទឺរ២ ស្រុកបាណន់ ខេត្តបាត់ដំបង ជាអតីតសកម្មជន (គណបក្សសង្រ្គោះជាតិ) ឃុំកន្ទឺរ២ ស្រុកបាណន់
៩- លោក អ៊ឹម យឿនអាយុ ៦៥ឆ្នំារស់នៅភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ជាអតីតជំទប់ទី២ ឃុំសិរីមានជ័យ ស្រុកសំពៅលូន (គណបក្សសង្រ្គោះជាតិ)
១០- លោក អ៊ុង វណ្ណា ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ជា អតីសកម្មជន (គណបក្សសង្រ្គោះជាតិ) ឃុំសន្តិភាព ស្រុកសំពៅលូន៕

អត្ថបទដែលជាប់ទាក់ទង