កីឡា ហែលទឹក២នាក់ចូលរួមការបោះជំរុំ ហ្វឹកហាត់រយៈពេល១០ថ្ងៃនៅទីក្រុងដូហា
ភ្នំពេញ៖សហព័ន្ធខ្មែរហែលទឹកនឹងបញ្ជូនគ្រូបង្វឹកមួយរូបនិងកីឡាករមួយរូបនិងកីឡាការិនីចំនួនមួយរូបទៅចូលរួមការបោះជំរុំហ្វឹកហាត់រយៈពេល១០ថ្ងៃនៅទីក្រុងដូហាប្រទេសកាតាដើម្បីកម្តៅសាច់ដុំត្រៀមចូលរួមការប្រកួតកីឡា SEA GAMES 2019 លើកទី៣០ ប្រទេសហ្វីលីពីននឹងចាប់ផ្តើមថ្ងៃសៅរ៍ទី ៣០ ខែវិច្ឆិកាដល់ថ្ងៃពុធទី ១១ ខែធ្នូ ឆ្នាំ២០១៩។
លោកហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹកបានមានប្រសាសន៍ថា សហព័ន្ធបញ្ជូននឹងបញ្ជូនពួកគេទាំង ៣នាក់ទៅបោះជំរុំហ្វឹកហាត់តាមការកំណត់របស់ គណៈកម្មាធិការអូឡាំពិកអាស៊ីសហការជាមួយសហព័ន្ធហែលទឹកពិភពលោកដែលកម្ពុជាធ្លាប់ចូលរួមជាច្រើនលើកមកហើយ សម្រាប់លើកនេះសហព័ន្ធបញ្ជូនលោកគូ្រ នាង សូរិទ្ធិយ៉ា កីឡាករ អ៊ូង លីហេង និងកីឡាការិនី សុខ វរល័ក្ខណ
ការបោះជំរុំហ្វឹកហាត់នេះមានរយៈពេល១០ថ្ងៃគឺចាប់ពីថ្ងៃទី៥រហូតដល់ថ្ងៃទី១៥ខែវិច្ឆិ កាឆ្នាំ២០១៩ដោយយើងនឹងចេញដំណើរពីប្រទេសកម្ពុជានាថ្ងៃទី៤វិច្ឆិកាខាងមុខនេះសម្រាប់ការបោះជំរុំមានកីឡាករកីឡាការិនីមកពីបណ្តាប្រទេសនៅអាស៊ីទំាងអស់ក្រោយពីបញ្ចប់ការបោះជំរុំនឹងធ្វើការប្រកួតដើម្បីសាកល្បងសមត្ថភាពនិងបច្ចេកទេសជាមួយកីឡាករកីឡាការិនីគ្រប់ប្រទេសដែលចូលរួម៕