ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទាល់តែចៅហ្វាយខេត្តព្រះសីហនុប្រើធម៌ក្តៅ ​ទើក្រុមហ៊ុនបេតុង​ SCG ផ្តល់លុយឲ្យជនរ​ងគ្រោះ , ក្រុមហ៊ុន​ធានា​រ៉ាប់រងកាំមីនកូ ជាអ្ន​កស៊ីឈ្នួល ឲ្យក្រុម​ហ៊ុនបេ​តុង SCG អូសបន្លាយ មិនដោះ​ស្រា​​យសំ​ណ​ង

64

 

ខេត្តព្រះសីហនុ៖  ក្រុមហ៊ុនធានារ៉ាប់រងកាំមីនកូ ជាអ្នកស៊ីឈ្នួល មើលការខុសត្រូវឲ្យក្រុមហ៊ុនបេតុង SCG អូសបន្លាយ មិនព្រមដោះស្រា​យសំណង ដល់ជនរងគ្រោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឲ្យមនុស្សស្លាប់ម្នាក់ ហើយករណីក្រុមហ៊ុនធានារ៉ាប់រងកាំមីនកូ ដោយបានលើកឡើងថា ខ្លួនមិនទទួលខុសត្រូវទូទាត់សំណងជូនជនរងគ្រោះនោះទេ ដោយចោទថាក្រុមហ៊ុនបេតុង SCG មិនគោរពតាមគោលការណ៍របស់ខ្លួន ដូច្នេះមានតែលោកចៅហ្វាយខេត្ត ប្រើធម៌ក្តៅ កោះហៅ ឲ្យក្រុមហ៊ុនបេតុង SCG ឲ្យផ្តល់សំណងទៅជនរងគ្រោះ១ម៉ឺនដុល្លារ។

រដ្ឋ​បាលខេត្តព្រះសីហនុ បានឲ្យដឹងថា ដោយសារក្រុមហ៊ុនធានារ៉ាប់រងកាំមីនកូ អូសបន្លាយក្នុងការដោះស្រា​យសំណងដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ទើបនៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល ក្នុងការដោះស្រាយសំណងជូនជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនបេតុង SCG ដែលធ្វើអាជីវកម្មនៅក្រុងព្រះសីហនុ ដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងខេត្ត លោកស្នងការរងទទួលផែនចរាចរណ៍ ពីមន្ទីរជំនាញ និងគូភាគីពាក់ព័ន្ធផងដែរ។

តាមតំណាងក្រុមគ្រួសារជនរងគ្រោះ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយរថយន្តបេតុងរបស់ក្រុមហ៊ុនបេតុង SCG កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បណ្តាលឱ្យមានមនុស្សស្លាប់នៅនឹងកន្លែង។ ជនរងគ្រោះ មានឈ្មោះ ជា ស៊ីវ៉ាន ភេទប្រុស មុខរបរជាគ្រូបង្រៀន នៅសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ។ ក្នុងនោះតំណាងក្រុមហ៊ុនធានារ៉ាប់រងកាំមីនកូ បានលើកឡើងថា ខ្លួនមិនទទួលខុសត្រូវទូទាត់សំណងជូនជនរងគ្រោះនោះទេ ដោយចោទថាក្រុមហ៊ុនបេតុង SCG មិនគោរពតាមគោលការណ៍របស់ខ្លួន។

ក្នុងកិច្ចប្រជុំដោះស្រាយនាពេលនេះ ខាងក្រុមហ៊ុនបេតុង SCG សុខចិត្តសងជាសំណងជាថវិកាចំនួន ១០.០០០ដុល្លារអាមេរិក (មួយម៉ឺនដុល្លារសហរដ្ឋអាមេរិក) ជូនដល់ភាគីជនរងគ្រោះ ដើម្បីដោះស្រាយសំណងរដ្ឋប្បវេណី ។

ជាចុងក្រោយ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា តាមព័ត៌មាន ដែលទទួលបានកន្លងមក ក្រុមហ៊ុនធានារ៉ាប់រងកាំមីនកូ មានភាពយឺតយ៉ាវ ក្នុងការទូទាត់សំណងជូនជនរងគ្រោះ ដោយលើកយកហេតុផលផ្សេងៗ ដែលធ្វើឱ្យជនរងគ្រោះ ទទួលភាពអយុត្តិធម៌កាន់តែខ្លាំងឡើង ។ ហើយលោកក៏បានព្រមានផងដែរថា ក្នុងករណីរកឃើញថាក្រុមហ៊ុននេះមានកំហុសក្នុងការអនុវត្តការងាររបស់ខ្លួននោះ រដ្ឋបាលខេត្តនឹងធ្វើរបាយការណ៍ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

អត្ថបទដែលជាប់ទាក់ទង