ទេសរដ្ឋមន្រ្តីឱមយ៉ិនទៀង រំលេចឡើងក្នុងរបាយការណ៍ ចោទប្រកាន់ប៉េអឹម ជាច្រើនរូបលើករណីពុករលួយ
ភ្នំពេញ៖លោកទេសរដ្ឋមន្រ្តីឱមយ៉ិនទៀងបានរំលេចឡើងក្នុងរបាយការណ៍ខែតុលានេះពាក់ព័ន្ធអំពីការចោទប្រកាន់ឧត្តមសេនីយ៍បោនប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្ត
បន្ទាយមានជ័យ, ករណីចោទប្រកាន់កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងថាបានយកលុយពីម្ចាស់ឡាន
ដែលត្រូវបានឃាត់ទុក, ករណីបណ្តាញសង្គមផ្សព្វផ្សាយទាំឱ្យជឿជាក់ថាឧត្តមសេនីយ៍ឯកប៊ុតសុភាព
នាយកសាលានាយទាហានសកម្មត្មាតពងពុករលួយដោយការពារអ្នកទំនាស់ដីធ្លីនៅ
ខេត្តកំពង់ឆ្នាំងនិងករណីនាយកវិទ្យាល័យហ៊ុនសែនចាក់អង្រៃដែលបានទារប្រាក់៣០ដុល្លារ
ពេលសិស្សមកចុះឈ្មោះចូលរៀន។
សេចក្តីជូនដំណឹងស្តីពីកិច្ចប្រជុំលើកទី៥១អាណត្តិទី២នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ(ក.ជ.ប.ព.) នៅថ្ងៃចន្ទទី២៨ខែតុលាឆ្នាំ២០១៩ក្រោមអធិបតីភាពលោកតុបសំប្រធាន
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។
យោងតាមរបាយការណ៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រីឱមយិនទៀងប្រធានអង្គភាពប្រឆាំងអំពើ
ពុករលួយនិងលោកស្រីអ៊ូស៊ីថាប្រធាននាយកដ្ឋានអប់រំបង្ការនិងទប់ស្កាត់នៃអង្គភាព
ប្រឆាំងអំពើពុករលួយអំពីសកម្មភាពការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងអំឡុងខែ
តុលាឆ្នាំ២០១៩ គឺការប្រកាសទ្រព្យសម្បត្តិនិងបំណុលតាមរបប២ឆ្នាំ(២០១៨
–២០១៩) មានចំនួន
២២៦៥៤នាក់ក្នុងនោះនៅខ្វះ១៩នាក់មិនទាន់បានធ្វើការប្រកាសទ្រព្យសម្បត្តិ
និងបំណុលគឺ
៥នាក់ជាប់បេសកកម្មនៅក្រៅប្រទេសមិនទាន់ត្រលប់មកវិញ
។៣នាក់មានជំងឺនៅមន្ទីរពេទ្យដែលមិនអាចធ្វើការប្រកាសបាន
។១១នាក់បាត់ដំណឹង– អង្គភាពប្រឆាំងអំពើពុករលួយមិនអាចទំនាក់ទំនងបាន
។ការប្រកាសទ្រព្យសម្បត្តិនិងបំណុលក្នុងខែ
នេះគឺ៥នាក់តាមរបបប្រកាស២ឆ្នាំ(២០១៨–២០១៩
)
។១០៥នាក់ប្រកាសលើកទី១ព្រោះទើបទទួលបានការតែងតាំងថ្មី
។១៦នាក់ប្រកាសទ្រព្យសម្បត្តិនិងបំណុលជាលើកចុងក្រោយបន្ទាប់ពី
លាឈប់ពីការងារ–ចប់អាណត្តិ– ត្រូវបញ្ឈប់ពីការងារ។
នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិនិងបំណុលបានចាប់ផ្តើមផ្សព្វផ្សាយប្រតិទិន
សម្រាប់ការប្រកាសទ្រព្យសម្បត្តិនិងបំណុលតាមរបប២ឆ្នាំថ្មី(២០១៨–២០២០) ។
ពាក្យប្តឹងក្នុងខែមាន៦៥ពាក្យប្តឹង(អនាមិក២៣ពាក្យ
) មានពាក្យប្តឹង២៤ដែលអង្គភាពប្រឆាំងអំពើពុករលួយឆ្លើយតបទៅម្ចាស់បណ្ដឹង
ថាមិនស្ថិតនៅក្នុងសមត្តកិច្ចអង្គភាពប្រឆាំងអំពើពុករលួយទេឬមិនមាន
តយអំពីអំពើពុករលួយឡើយ
។អង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅជនរងការចោទពីពាក្យប្តឹង២នាក់
មកផ្តល់ចម្លើយ
។អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើលិខិតជូនស្ថាប័ននិងបុគ្គលដែលពាក្យប្តឹង
បានលើកឡើងចំនួន៣៩លិខិត
។អង្គភាពប្រឆាំងអំពើពុករលួយបានទទួលការបំភ្លឺមកវិញពីក្រសួងស្ថាប័ននិង
បុគ្គលតាមពាក្យប្តឹងចំនួន៤៤លិខិត។
លោកទេសរដ្ឋមន្រ្តីក៏បានរំលេចឡើងក្នុងរបាយការណ៍ពាក់ព័ន្ធអំពីការចោទប្រកាន់ឧត្តមសេនីយ៍បោនប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្ត
បន្ទាយមានជ័យថាបានប្រព្រឹត្តអំពើពុករលួយដោះលែងជនជាប់សង្ស័យគ្រឿងញៀន។
លិខិតអនាមិកបានចោទឧត្តមសេនីយ៍បោនប៊ិនរួមជាមួយព្រះរាជអាជ្ញា
ខេត្តបន្ទាយមានជ័យមាសច័ន្ទពិសិដ្ឋក្នុងករណ៍ចាប់គ្រឿងញៀនកាលពីថ្ងៃទី៩ខែ
មីនាឆ្នាំ២០១៧នៅក្រុងសិរីសោភ័ណ្ឌចំនួន៧នាក់ហើយមានការសូកប៉ាន់សរុប
ជាងមួយលានដុល្លារឱ្យដោះលែង៣នាក់ហើយ៤នាក់ទៀតកំពុងបន្តរៀបចំ
ដោះលែង។
ដោយតមួយព័ត៌មានទាំងនោះពីម្ចាស់បណ្តឹងអនាមិកមិនច្បាស់លាស់អង្គភាព
ប្រឆាំងអំពើពុករលួយមិនទាន់សម្រេចបើកការស៊ើបអង្កេតលើករណីនេះហើយបាន
បាត់នីតិវិធីប្រមូលព័ត៌មានយកមកវិភាគថ្លឹងថ្លែងជាមុនសិន។ជាលទ្ធផលឃើញថាម្ចាស់បណ្ដឹងមានគំនុំជាមួយឧត្តមសេនីយ៍បោនប៊ិនដែលពួកខ្លួន(រាប់ទាំង
មេធារីបានមកទទួលសុំឱ្យលើកលែងករណីម្ចាស់បណ្តឹងអនាមិកនេះដែលជាប់
ចោទពីករណីគាស់ទូដែកយកប្រាក់២០ម៉ឺនដុល្លារដែលជាសំណុំរឿងក្នុងដៃកង
រាជអាវុធហត្ថខេត្តបន្ទាយមានជ័យទើបម្ចាស់បណ្តឹងអនាមិក២នាក់ប្ដីប្រពន្ធនឹង
ហើយបានសារភាពថាពួកខ្លួនប្តឹងពីឈ្មោះបោនប៊ិនព្រោះតែបោនប៊ិនចាត់ការ
មិនព្រមលើកលែងឱ្យពួកខ្លួនដែលជាប់បទលួចមានស្ថានទម្ងន់ទោសលួចលុយពី
ទូដែករបស់បងស្រីរបស់ខ្លួនកាលពីខែមិថុនាឆ្នាំ២០១៨នេះ។
ការស្រាវជ្រាវបង្ហាញថាករណីចាប់គ្រឿងញៀនថ្ងៃទី៩ខែមិនាឆ្នាំ២០១៧នេះ
។ទី១ជាករណីបង្រ្កាបដោយនគរបាលមិនមែនស្ថិតក្រោមករណ៍កងរាជ
អាវុធហត្ថខេត្តបន្ទាយមានជ័យទេ
។ទី២ឆ្នាំ២០១៧នោះឧត្តមសេនីយ៍បោនប៊ិនមិនទាន់ត្រូវបានតែងតាំង
ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
។ ទី៣ឆ្នាំ២០១៧ព្រះរាជអាជ្ញាមាសច័ន្ទពិសិដ្ឋនិងឧត្តមសេនីយ៍បោនប៊ិន
មិនទាន់បានស្គាល់គ្នាទេ
។តាមការស្រាវជ្រាវផ្សេងៗទៀតរាប់ទាំងចម្លើយរបស់ម្ចាស់បណ្តឹងអនាមិកទាំងពីរ
នាក់ប្តីប្រពន្ធចម្លើយរបស់អ្នកពាក់ព័ន្ធផ្សេងៗទៀតបង្ហាញច្បាស់ថាបណ្តឹងនេះ
មានចេតនាគាបសង្កត់មកលើរូបឧត្តមសេនីយ៍បោនប៊ិនដែលមិនមានពាក់ព័ន្ធអ្វី
សោះនឹងករណីចាប់ឬដោះជនសង្ស័យគ្រឿងញៀននេះហើយដែលប្រការនេះ
នាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ឧត្តមសេនីយ៍បោនប៊ិន
ដែលមិនបានប្រព្រឹត្តអំពើពុករលួយដូចក្នុងបណ្តឹងអនាមិកនេះបានបរិហារទេ។
អង្គភាពប្រឆាំងអំពើពុករលួយសម្រេចមិនបើកការស៊ើបអង្កេតលើករណី
ចោទប្រកាន់មកលើឧត្តមសេនីយ៍បោនប៊ិនទេ។អង្គភាពប្រឆាំងអំពើពុករលួយនៅ
បន្តមួយជំហ៊ានទៀតដើម្បីសុំការបំភ្លឺចំណុចមួយចំនួនទៀតពីលោកមាសច័ន្ទពិសិដ្ឋ
ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យថាតើមានពាក់ព័ន្ធដូចការចោទប្រកាន់របស់ម្ចាស់
បងអនាមិកដែរឬទេ?
លោកបានបន្ថែមថា
ករណីចោទប្រកាន់កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងថាបានយកលុយពីម្ចាស់ឡាន
ដែលត្រូវបានឃាត់ទុក។ការស្រាវជ្រាវបង្ហាញថាពិតជាមានការទាវ–ការទទួលប្រាក់
ដូចការផ្សព្វផ្សាយមែន។អង្គភាពប្រឆាំងអំពើពុករលួយនៅត្រូវការពេលវេលាបន្តិចទៀត
ដើម្បីវាយតម្លៃថាការទារប្រាក់–ការទទួលប្រាក់នេះយ៉ាងដូចម្តេចខ្លះដើម្បីមានមូលដ្ឋាន
បន្តនិតិវិធីបើកឬមិទបើកការស៊ើបអង្កេតករណីនេះ។
លោកទេសរដ្ឋមន្រ្តីបានលើកឡើងពីករណីបណ្តាញសង្គមផ្សព្វផ្សាយទាំឱ្យជឿជាក់ថាឧត្តមសេនីយ៍ឯកប៊ុតសុភាព
នាយកសាលានាយទាហានសកម្មត្មាតពងពុករលួយដោយការពារអ្នកទំនាស់ដីធ្លីនៅ
ខេត្តកំពង់ឆ្នាំង។ការស្រាវជ្រាវបង្ហាញថាអ្នកចុះផ្សាយមិនមានព័ត៌មានពីរឿងនេះ
ហើយមានកំហឹងក៏ជ្រុលចុះផ្សាយបរិហារឧត្តមសេនីយឯកប៊ុតសុភាពទៅ។ម្ចាស់
បណ្តាញសង្គមបានធ្វើការសុំទោសឧត្តមសេនីយ៍ឯកប៊ុតសុភាពរួចហើយ។
ពាក្យបណ្ដឹងក្នុងវិស័យអប់រំ
គឺអង្គភាពប្រឆាំងអំពើពុករលួយបានប្រមូលនិងបានជម្រាបជូនទៅរដ្ឋមន្ត្រីក្រសួងអប់រំ
យុវជននិងកីឡារួចហើយអំពីបណ្ដឹងនានាជុំវិញការប្រឡងបាក់ឌុបកន្លងមក។
ករណីនាយកវិទ្យាល័យហ៊ុនសែនចាក់អង្រៃដែលបានទារប្រាក់៣០ដុល្លារ
ពេលសិស្សមកចុះឈ្មោះចូលរៀន។អង្គភាពប្រឆាំងអំពើពុករលួយបានស្រាវជ្រាវ
ឃើញថាពិតជាមានការទារយកប្រាក់៣០ដុល្លារ(១២ម៉ឺនរៀល
) ពីកូនសិស្សពេល
ចុះឈ្មោះពិតប្រាកដមែន
។នាយកសាលានេះធ្លាប់រងពាក្យប្តឹងចំនួនច្រើនលើកមកហើយ
។អង្គភាពប្រឆាំងអំពើពុករលួយកំពុងបន្តដើម្បីសុំការបំភ្លឺមួយចំនួនពី
នាយកសាលានិងពីថ្នាក់ដឹកនាំមន្ទីរនិងក្រសួងអប់រំយុវជននិងកីឡា
។ដើម្បីធានាថាគោលការណ៍ស្ម័គ្រចិត្តនេះមិនប៉ះពាល់ដល់គោលការណ៍រដ្ឋ
ដែលធានាថាការសិក្សា១២ឆ្នាំមិនបង់ថ្ងៃទេ។
ករណីបណ្ដឹងទាក់ទងដល់មន្ត្រីសុរិយោដី
មន្ត្រីមូលដ្ឋានទារកម្រៃខុសច្បាប់ក្នុងការទទួល
កម្មសិទ្ធិ។
បន្ទាប់ពីការដេញដោលផ្លាស់ប្តូរយោបល់ទៅលើចំណុចនីមួយៗក្រុមប្រឹក្សាជាតិប្រឆាំងអំពើ
ពុករលួយនៅតែវាយតម្លៃខ្ពស់ចំពោះការទទួលខុសត្រូវខ្ពស់ការអនុវត្តច្បាប់និងការចូលរួមជាមួយការ
លំបាកនានាក្នុងការកែទម្រង់របស់រដ្ឋពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ។
លោកតុបសំបានថ្លែងថាក្រុមប្រឹក្សាជាតិ
ប្រឆាំងអំពើពុករលួយផ្តល់អនុសាសន៍ដល់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមួយចំនួនដូចជាកោតសរសើរប្រធានអង្គភាពប្រឆាំងអំពើពុករលួយដែលចេះទាញយកព័ត៌មានពី
បណ្តាញសង្គមហើយមានការលើកទឹកចិត្តបណ្តាញសង្គមឱ្យបន្តការងារជាជាង
ចាប់កំហុសអូសដំណើរ។ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទឹកចិត្តប្រធាន
អង្គភាពប្រឆាំងអំពើពុករលួយឱ្យខិតខំពុះពារការលំបាកថែមទៀតដើម្បីធ្វើការឆ្លើយ
តបឱ្យបានទូលំទូលាយនៅបណ្តាញសង្គមអំពីលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួន។
ជំរុញការប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យបានខ្លាំងក្លាថែមទៀតទាំងការងារអប់រំ
ទាំងការងារបង្ការទប់ស្កាត់និងទាំងការងារបង្ក្រាបបញ្ជូនទៅតុលាការ៕