ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានា​ធិប​តីហុ​ងគ្រី និង​លោក​ស្រី អញ្ជើញបំពេញទស្សនកិច្ច​ប្រា​សាទ​បុរា​ណខ្មែរ នៅទឹក​ដីអ​ង្គរ​ដ៏ពិសិ​ដ្ឋ

59

 

សៀមរាប៖ លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិ​ប​តីនៃសាធា​រណ​រដ្ឋហុ​ងគ្រី និងលោកស្រី ក្នុងឱកាសអញ្ជើញមកបំ​ពេ​ញទ​ស្សនកិច្ចផ្លូវកា​រ នៅព្រះរាជាណាចក្រកម្ពុ​ជា​ បានអញ្ជើញធ្វើទស្សនកិច្ចនៅ​រ​មណី​យដ្ឋា​នអ​ង្គរចំ​នួ​នពីរថ្ងៃ គឺពីថ្ងៃទី២៩​ ដល់​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ដើម្បីទស្សនាប្រាសាទបុរាណ​ខ្មែ​រ និងស្វែងយល់ពីប្រវត្តិសា​ស្ត្រ​ អារ្យ​ធ​ម៌ និងភាពដ៏អស្ចារ្យនៃសំ​ណង់​ប្រាសា​ទបុរា​ណខ្មែ​រ។

ដោយធ្វើដំណើរតាមជើងយន្តហោះ​ពិ​សេស លោកប្រធា​នាធិ​បតីនិ​ងលោ​កស្រី បានអញ្ជើញមកដល់​ព្រ​លាន​យន្តហោះ​អន្តរ​ជាតិខេ​ត្តសៀ​មរាប នៅវេលា​ម៉ោង​១១:១០នាទី និងទទួលបានគារវ​កិ​ច្ចយ៉ា​ងស្និទ្ធស្នាលជាទី​បំផុ​តពីសំណាក់ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀ​ម​រា​ប លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរ​ជា​តិអ​ប្សរា មន្ត្រីអ្នកមុខអ្នក​កា​រ ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើ​ន​កុះក​រ។

ក្នុងពេលអញ្ជើញមកបំពេញទស្ស​ន​កិច្ច​ផ្លូ​វការនេះ​ លោកប្រធានាធិបតីនិងលោក​ស្រី បានស្នាក់នៅរាជធានី​ភ្នំពេញ ចំនួន២ថ្ងៃដោយបានចូល​គា​ល់​ ព្រះករុណា​ ព្រះបា​ទសម្តេច ព្រះបរ​មនា​ថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ​រាជា​ណាចក្រក​ម្ពុ​ជា និងជួបសម្តែង​ការ​គួរសម ពិភាក្សា​ការងារ ជាមួយឥស្សរជនជាន់ខ្ពស់ជា​ថ្នា​ក់ដឹ​កនាំ នៃរាជ​រដ្ឋាភិ​បាល​កម្ពុ​ជា។

សូមបញ្ជាក់​ថា ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ​រ​បស់​លោកប្រធានាធិបតីហុ​ងគ្រី​ និងលោ​កស្រី បានធ្វើឡើងតបតាមកា​រ​អញ្ជើញ​​របស់ព្រះ​ក​រុណា​ព្រះបាទ សម្តេចព្រះបរ​ម​នាថ នរោត្តម សីហ​មុ​នី ​ព្រះមហាក្សត្រនៃព្រះ​រា​ជាណា​ចក្រក​ម្ពុជា រយៈពេ​ល៤ថ្ងៃ​ ចាប់ពីថ្ងៃទី២៧​ដ​ល់ថ្ងៃ​ទី៣០ ខែតុលា ឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង