ស្នងការនគរបាលខេត្ដកណ្ដាលប្រមូលផ្ដុំកម្លាំងជិត៦០០នាក់ត្រៀមរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងពិធីបុណ្យជាតិធំៗ
កណ្ដាលៈស្នងការនគរបាលខេត្ដកណ្ដាលលោកឧត្ដមសេនីយ៍ទោអ៊ាវចំរើនបានដឹកនាំលោក–លោកស្រីស្នងការរងធ្វើការប្រមូលផ្ដុំកងកម្លាំងសរុបជិត៦០០នាក់នៅស្នងការដ្ឋាននគរបាលខេត្ដនាព្រឹកថ្ងៃទី២៩ខែតុលាឆ្នាំ២០១៩ធ្វើការផ្សព្វផ្សាយសភាពការណ៍ថ្មីៗនិងដាក់ផែនការការពារសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យជាតិធំៗដែលនឹងប្រព្រឹត្ដិទៅនារពេលឆាប់ៗខាងមុខនេះ។
បន្ទាប់ពីផ្សព្វផ្សាយសភាពការណ៍ថ្មីៗលោកឧត្តមសេនីយ៍ទោអ៊ាវចំរើនស្នងការនគរបាលខេត្ដកណ្ដាលបានធ្វើការបែកចែករៀបចំកងកម្លាំងចំនួន៤ក្រុមដើម្បីត្រៀមចេញអន្ដរាគមន៍រក្សាសន្ដិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងពិធីបុណ្យជាតិធំដែលនឹងប្រព្រឹត្ដិទៅនាពេលខាងមុខឆាប់ៗនេះក្នុងនោះមានបុណ្យឯករាជ្យជាតិបុណ្យអ៊ុំទូកបណ្តែតប្រទីបអកអំបុកសំពះព្រះខែ។អ្វីដែលសំខាន់កងកម្លាំងត្រូវមានភាពស្មោះត្រង់ការពារជាតិសាសនាព្រះមហាក្សត្រនិងការពាររាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ កុំចាញ់បោកឧបាយកលរបស់ក្រុមឧទ្ទាមក្រៅច្បាប់ដែលមានបំណងញោះញុងលាបពណ៌មកលើកងកម្លាំងប្រដាប់អាវុធនិងប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា៕