ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យកប្រពន្ធគេហើយឆ្លៀតថតបង្ហោះបង្អួតបញ្ឈឺចិត្តប្ដីគេទៀត ត្រូវប្តីដើមរួមជាមួយប្រពន្ធកូននិងបុរសដែលជាសហាយស្មន់បាននាំគ្នាមកកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១

76

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៩ខែតុលាឆ្នាំ២០១៩ប្តីដើមរួមជាមួយប្រពន្ធកូននិងបុរសដែលជាសហាយស្មន់បាននាំគ្នាមកកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ដើម្បីឲ្យសមត្ថកិច្ចជួយដោះស្រាយសង្រ្គាមស្នេហាខណ:ដែលបុរសម្នាក់បានមកដណ្តើមយកប្រពន្ធរបស់គាត់ទាំងគាត់កំពុងតែរស់នៅជាមួយគ្នាដោយមិនទាន់លែងលះគ្នា។

យោងតាមបុរសវ័យចំណាស់ម្នាក់ដែលគាត់បានអះអាងខ្លួនជាប្តីដើមបានរៀបរាប់ប្រាប់ឲ្យដឹងថា

រូបគាត់និងប្រពន្ធបានរៀបការរួមរស់នៅជាមួយគ្នាអស់រយៈពេល១៦ឆ្នាំមកហើយដោយមានចំណងដៃកូនប្រុសស្រី២នាក់

កូនស្រីអាយុ១៥ឆ្នាំកូនប្រុសអាយុ១៣ឆ្នាំតែសោកស្តាយដែលពួកគាត់មិនបានចុះអេតាស៊ីវិល។

រូបគាត់បានបន្តទៀតថាការរស់នៅជាមួយក្រុមគ្រួសាររួមទាំងម្តាយក្មេកនៅឯខេត្តព្រៃវែងគឺជិវិតគ្រួសាររបស់គាត់មានក្តីសុខខ្លាំងណាស់។

មួយរយះក្រោយមកពួកគាត់បានចាកចេញពីស្រុកកំណើតមករស់នៅទីក្រុងភ្នំពេញស្នាក់នៅម្តុំស្ទឹងមានជ័យ

ដោយប្រពន្ធធ្វើជាកម្មកររោងចក្រកាត់ដេរចំណែករូបគាត់ជាប្តីប្រកបមុខរបរលក់ដូរបន្តិចបន្តួច។

ក្រោយមករូបគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរមិនសង្ឃឹមថានិងរស់រានមានជីវិតដល់ថ្ងៃនេះទេខណ:ពេលដែលគាត់កំពុងតែដេកសំរាកនៅមន្ទីរពេទ្យដោយក្តីអស់សង្ឃឹមបានផ្តែផ្តាំថាអូនអើយបើអត់ពីបងទៅសូមអូនរកមនុស្សណាល្អមើលថែអូនជំនួសបងមិននឹកស្មានថាប្រពន្ធរបស់គាត់យកសំដីរបស់គាត់ទៅអនុវត្តន៍ទាំងគាត់មិនទាន់បានលាចាកលោកផង។

ស្រាប់តែរយ:ពេលប្រហែល៦ខែកន្លងមកនេះក៏ឃើញបុរសម្នាក់ដែលចូលខ្លួនមកសុំស្រឡាញ់ប្រពន្ធរបស់គាត់ធ្វើឲ្យគាត់និងកូនៗព្រមទាំងម្តាយក្មេកមានការឈឺចាប់និងខ្មាស់ដល់អ្នកស្រុកក្រោយពេលបុរសខាងលើនេះនាំប្រពន្ធរបស់គាត់ទៅដេកផ្ទះសំណាក់ហើយថែមទាំងឆាតរូបឲ្យបងប្អូនរបស់គាត់មើលទៀតព្រមទាំងគំរាមមិនឲ្យគាត់និងម្តាយក្មេកតេទៅរំខានប្រពន្ធគាត់បើមិនអញ្ចឹងទេនោះបុរសជាសហាយស្មន់និងបោកទូរស័ព្ទកម្ទេចចោលលែងឲ្យមានការទំនាក់ទំនងគ្នា។

ជុំវិញករណីខាងលើនេះលោកម៉ៅសាវឿននាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១មិនហ៊ានទទួលពាក្យបណ្តឹងពីបុរសជាប្តីដើមនោះទេដោយលោកបានឲ្យភាគីទាំង៣ទៅប្តឹងនៅឯស្រុកកំណើតរបស់ពួកគាត់វិញទៅព្រោះពួកគាត់បានរៀបការនៅទីនោះ។

ចុងក្រោយបុរសជាប្តីដើមបានអង្វរសមត្ថកិច្ចថាបើលោកមេប៉ុស្តិ៍មិនទទួលបណ្តឹងរឿងសហាយស្មន់ក៏មិនអីដែរតែគាត់សុំប្តឹងទារសំណងថ្លៃបុរសជាសហាយបានបោកទូរសព្ទ័ដៃចំនួន៣គ្រឿងដែលរូបគាត់ទិញឲ្យប្រពន្ធគាត់ចាំរឿងប្តឹងសហាយស្មន់ចាំគាត់ទៅប្តឹងនៅស្រុកក៏បានដែរ៕

អត្ថបទដែលជាប់ទាក់ទង