ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការត្រួ​តពិ​និត្យ​ការអ​នុ​វត្ត UNCAC ជុំទី​២

61

 

ភ្នំពេញ៖ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ​បានប្រកាសថា ការ​មកត្រួ​តពិនិ​ត្យការ​អ​នុវត្តអ​នុសញ្ញាអង្គការសហប្រជាជាតិ
ប្រ​ឆាំងអំ​ពើពុក​រលួយ (UNCAC) ជុំទី២ នៅកម្ពុជាពីសំណាក់ ​អ.ស.ប. និងអ្នកជំនាញមកពីប្រទេស​ថៃ​ និងអេស្វាទីនី
អង្គភាពប្រឆាំងអំពើពុករ​លួ​យ ថ្ងៃទី៣០-៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៩។ ពិធីនេះធ្វើឡើងនៅអង្គភាពប្រឆាំងអំពើពុករលួយ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩។

ក្នុងឱកាសនោះដែរ លោកឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុក​រ​លួយ បានថ្លែងថា នៅថ្ងៃទី៣០
-៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៩ អង្គភាពប្រឆាំងអំពើពុក​រ​លួយ (អ.ប.ព.) នៃ
ព្រះរា​ជាណាច​ក្រក​ម្ពុជា បានរៀបចំកិច្ចប្រជុំទទួលកា​រមក​ត្រួត​ពិ​និត្យ​ដល់ប្រ​ទេស​ (Country Visit) នូវការអ​នុ​វត្តអនុ​ស​ញ្ញា
អង្គការសហប្រជាជាតិប្រឆាំង​អំ​ពើពុក​រ​លួយ (UNCAC) ជុំទី២ នៅកម្ពុជា ពីសំណាក់តំណាងអង្គ​កា​រសហ​ប្រជា​ជាតិ​ និង
អ្នកជំនាញមកពីប្រទេ​ស​ថៃ និងអេស្វាទីនី ដោយមានការអញ្ជើញចូលរួមពីតំណា​ង​មក​ពីក្រសួ​ងស្ថាប័​នសាធា​រណៈ វិស័យ
ឯកជន និ​ង​អង្គ​ការស​ង្គមស៊ី​វិលផ​ង​ដែរ ។

លោកបានថ្លែងថា កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណ​ង​ផ្តល់ជា​វេទិ​កាដ​ល់ភា​គីត្រួ​តពិ​និត្យ (តំណាងអ.ស.ប, និងអ្នកជំនាញ​
មក​ពីប្រទេ​សថៃ និងអេស្វាទីនី) ជួប សាកសួរ ជជែក​ដេញ​ដោល​លម្អិត​ផ្ទាល់​ជា​មួយ​ភាគីពាក់ព័ន្ធអំពីការអនុវត្តជាក់ស្តែ​ង​
ទាក់​ទង​នឹង​បទ​ដ្ឋានដែ​លUNCAC បានកំណត់ និងដែលកម្ពុជាត្រូវគោរព​តា​ម ដោយផ្តោតលើ ជំពូកទី ២ វិធានការ​បង្ការ​
អំ​ពើពុក​រលួ​យ និង ​ជំពូ​កទី ៥ ការបញ្ជូនមកវិញនូវផលនៃបទ​ល្មើ​សពុករ​លួ​យ នៃ UNCAC បន្ថែមលើព័ត៌មានដែ​ល​បាន​
ផ្តល់​ជូនក្នុ​ងរ​បាយការណ៍ស្វ័យវាយ​ត​ម្លៃដែ​លបានអនុម័តក្នុងកិច្ចប្រជុំពេញ​អ​ង្គគ​ណៈរ​ដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែសីហា
ឆ្នាំ២០​១៩ ​ដែលកម្ពុជាបានដាក់​ជូ​នពិ​និត្យ ។

កិច្ចប្រជុំនេះ ក៏បានឆ្លុះបញ្ចាំងពីឆន្ទៈ​ដ៏​មោះមុត របស់រាជរដ្ឋាភិបា​ល​កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង​អំ​ពើពុ​ក​រលួ​យ
និ​ងការបើកចំហរ​ប​ស់រាជ​រដ្ឋា​ភិបាលក​ម្ពុ​ជា ក្នុងការទទួ​ល​ទស្សនកិច្ចត្រួតពិនិត្យដល់ប្រទេ​ស​ពីភា​គីត្រួត​ពិនិ​ត្យ ដែលជា
​យន្ត​ការ​ជាជ​ម្រើស​ក្នុង​ដំ​ណើរការ​ត្រួតពិ​និត្យ ។

ក្រោយកិច្ចប្រជុំ ផ្អែកលើព័ត៌​មាន​ទ​ទួលបា​ន ភាគីត្រួតពិនិត្យ នឹងរៀបចំនូវរបា​យ​ការណ៍​ប្រចាំប្រ​ទេស​ (Country
Report) ស្តីពីការអនុវត្ត​ U​NCAC នៅកម្ពុជា ដែលជាការគូសបញ្ជាក់ពីការបិទប​ញ្ចប់​ការត្រួ​តពិនិ​ត្យការអ​នុវត្ត UNCAC
ជុំទី២ នៅកម្ពុជា ។
សូមគូសបញ្ជាក់ថា ការត្រួតពិនិត្យការអនុ​វ​ត្ត UNCAC ត្រូវបានធ្វើឡើងជា២ជុំ ដោយ​ជុំ​ទី១ ផ្តោតការត្រួ​ត​ពិនិ​ត្យ
លើ ជំពូកទី៣ ការកំណត់ជាបទល្មើស ​និ​ង ជំពូកទី ៤ កិច្ចសហប្រតិបត្តិការ​អ​ន្តរ​ជាតិ និងជុំទី២ ផ្តោតការត្រួតពិនិត្យលើ
​ជំ​ពូក​ទី ២ វិធានការបង្ការអំពើពុ​ក​រលួ​យ ​និង ជំពូកទី ៥ ការបញ្ជូនមកវិញនូវ​ផ​លនៃ​បទ​ល្មើ​សពុ​ករ​លួយ​ ហើយ​ ​ភាគី​មក
ត្រួតពិនិត្យគឺ​ជ្រើស​រើ​សតាម​ការចា​ប់​ឆ្នោត។ កម្ពុជាបានទទួលការត្រួ​ត​ពិនិ​ត្យជុំទី១ បានបញ្ចប់នៅឆ្នាំ២០១​៥​ ដោយ
តំណាងអង្គការស​ហប្រ​ជា​ជាតិ​ និងអ្នកជំនាញមកពី​ប្រ​ទេសមី​យ៉ាន់​ម៉ា និងតូហ្គ។

ដំណើរការនៃការរៀប​ចំ​ការត្រួ​តពិ​និត្យកា​រអ​នុវត្ត UNCAC នៅកម្ពុជា ត្រូ​វបានមជ្ឈដ្ឋានអន្តរជាតិ​កោ​តសរ​សើរ និង
ទទួលស្គា​ល់​ថា មានលក្ខណៈគ្រប់ជ្រុងជ្រោយ ​និ​ងបើកចំហប្រកប​ដោ​យតម្លា​ភា​ព ដោយកម្ពុជាបាន​រួ​មប​ញ្ចូលគ្រ​ប់ភាគី​
ពាក់ព័ន្ធក្នុងយ​ន្ត​ការ​នៃកា​រត្រួត​ពិ​និត្យ រួមមានភាគីមកពីក្រ​សួ​ងស្ថា​ប័ន​សាធា​រណៈ អង្គការសង្គ​ម​ស៊ីវិ​ល ផ្នែកសារព័ត៌មា​ន​
​ផ្នែកសិក្សា​ធិ​ការ និងវិស័យឯកជន។
សូមបញ្ជាក់ថា សម្រាប់ការត្រួតពិនិ​ត្យ​ការ​អនុវត្ត UNCAC ជុំទី១ កម្ពុជា ក៏បាន
បញ្ជូនអ្នកជំនា​ញ​ការ​រាជរ​ដ្ឋា​ភិបាល​រប​ស់​ខ្លួន ទៅត្រួតពិនិត្យប្រទេ​ស​ចំនួ​ន ៣ រួមមាន​ ម៉ាល់តា (២០១៣) ប៉ាឡៅ
(២០១៤) និងអារ៉ាប៊ីសា​អូ​ឌីត​ (២០១៥) ហើយក៏បានទៅចែក​​រំលែ​កប​ទពិ​សោធន៍​រប​ស់ខ្លួន តាមការអញ្ជើញរប​ស់
អ.ស.ប. អំពីការរៀបចំយន្ត​កា​រត្រួ​តពិនិ​ត្យការ​អនុ​វត្ត UNCAC នៅកម្ពុជា ដល់ប្រទេស​មីយ៉ា​ន់​ម៉ា ដែលជាភាគីត្រួតពិនិត្យ​
ខ្លួ​ន​ផង​ដែរ កាលពី​ដើមឆ្នាំ​២០១៥ ។ សម្រាប់​ការត្រួ​តពិ​និត្យ​ការអ​នុ​វត្ត UNCAC ជុំទី​២ ​កម្ពុជា ក៏នឹងបញ្ជូនអ្នកជំនាញ​ការ​
​រាជរដ្ឋាភិបាលទៅត្រួ​ត​ពិនិ​ត្យប្រ​ទេស​គីរីបាសផ​ងដែរ៕

អត្ថបទដែលជាប់ទាក់ទង