ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

784
ព្រះវិហារ៖ ក្នុងរយៈពេលមួយខែពេញ នៃតុលា ឆ្នាំ២០១៩នេះ កម្លាំងមានសមត្ថកិច្ចរបស់ខេត្ដព្រះវិហារបានធ្វើការឃាត់រថយន្តដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសបានចំនួន៥០០គ្រឿង ហើយក្នុងចំនួននេះ កម្លាំងមានសមត្ថកិច្ចររកឃើញរថយន្តចំនួន១៦២គ្រឿងដែលមិនត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស។
    ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ លោក សំ លាងទ្រី បានមានប្រសាសន៍លើកឡើងថា អនុវត្តន៍តាមការណែនាំរបស់ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក្រុមការងារត្រួតពិនិត្យយានយន្តកែឆ្នៃ ខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារ បានធ្វើការត្រួតពិនិត្យរថយន្តសរុបចំនួន៥០០គ្រឿង ដោយគិតចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។ ក្នុងនោះត្រួតពិនិត្យឃើញថា ត្រឹមត្រូវមានចំនួន៣៣៨គ្រឿង ខណៈដែល១៦២គ្រឿងទៀត ខុសលក្ខណៈបច្ចេកទេស ក្នុងនោះរួមមាន ដឹកសំពីងសំពោង ១២គ្រឿង, ខ្វះឯកសារ ១៣២គ្រឿង, ឯកសារក្លែងក្លាយ ៤គ្រឿង, ដោះរានតខាងក្រោយ ៤គ្រឿង, គ្មានបណ្ណបើកបរ ៩នាក់ និងប័ណ្ណបើកបរក្លែងក្លាយម្នាក់។
     ជាមួយគ្នានោះដែរ លោក សំ លាងទ្រី ក៏បានធ្វើការអំពាវនាវឲ្យពលរដ្ឋដែលជាម្ចាស់យានយន្តទាំងអស់ ត្រូវមានឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវបញ្ជាក់ពី អត្តសញ្ញាណរថយន្ត និងអ្នកបើកបររាល់ពេលបើកបរតាមដងផ្លូវត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាចៀសអោយផុតពីគ្រោះថ្នាក់ផ្សេងៗ៕
អត្ថបទដែលជាប់ទាក់ទង