ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ នាយប៉ុស្តិ៍ន​គ​របា​លច្រកទ្វារព្រំដែន​អន្ត​រ​ជាតិដូង​ថា មានពលករខ្មែររា​ប់ពា​ន់នាក់ ធ្វើការនៅប្រទេសថៃ វិល​ត្រឡប់​ចូល​មកស្រុកកំណើតប្រទេសកម្ពុជាវិ​ញ ជារូប​ថត​ចាស់​

53

 

បាត់ដំបង៖ ក្នុងរយៈពេលថ្មីៗនេះ បណ្តាញសង្គមហ្វេសប៊ុក បានផ្សាយព័ត៌មានថាមានព​ល​ករ​ខ្មែរ​រាប់ពាន់នាក់ ដែលធ្វើការនៅប្រទេស​ថៃ​ បានវិលត្រឡប់ចូលមកស្រុកកំណើតប្រទេសក​ម្ពុ​ជាវិ​ញ តាមច្រកទ្វារអន្តរជាតិ​ដូ​ង ខេត្តបាត់ដំបង​។

ករណីនេះ នៅថ្ងៃទី៣០តុលា២០១៩ នាយប៉ុស្តិ៍នគរបាលច្រកទ្វា​រ​ព្រំដែន​អន្ត​រជាតិដូង​ ស្រុកកំរៀង បាន​ចេញសេចក្តីបំភ្លឺជូនដល់សាធា​រ​ណជ​ន បញ្ជាក់ថា សារព័ត៌មាននោះ បានយករូបភាពចាស់ ​ដែ​លប្រជា​ព​លរដ្ឋខ្មែរ ធ្វើដំណើរចូលមកប្រទេ​ស​កម្ពុ​ជាវិញ តាមច្រកទ្វារព្រំដែនអន្ដរជាតិ​ដូ​ង ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំប្រ​ពៃ​ណីជាតិ​ខ្មែ​រ កាល​ពីឆ្នាំ​២០១៨ ។

សូមបញ្ជាក់ថា រយៈពេល២ថ្ងៃជាប់ៗគ្នាចា​ប់តាំងពីថ្ងៃទី២៧និងថ្ងៃទី២​៨​ខែតុ​លានេះ ពលករខ្មែរទាំងប្រុស ស្រី រាប់ពាន់នាក់បានចា​ប់​ផ្តើម​នាំគ្នា សម្រុកចេញពីប្រទេ​សថៃ ចូលមកព្រះរាជាណាចក្រកម្ពុជា​ ​ជាប្រទេសដើមកំណើតវិញ​ ​តាមច្រកទ្វារអន្តរជាតិ​ដូ​ង ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ម​ន្ត្រីដដែលបានបន្តថា ការសម្រុកចេញពីប្រទេសថៃ​ របស់ពលករខ្មែររយៈពេលប៉ុន្មានថ្ងៃជាប់​ៗគ្នា​នេះ សរុបចំនួនជាង៣០០០ទៅ៤០០០នាក់ ហើយអ្វីដែលផ្លែករយៈពេល២ថ្ងៃនេះ គឺនៅថ្ងៃទី២៧និងថ្ងៃទី២៨ ដែលក្នុងមួយថ្ងៃចូលជា​ង​១០​០​០នាក់ ខុសផ្នែកពីធម្មតា ដែលថ្ងៃធម្មតាមា​ន​ត្រឹមតែ​១០​០នាក់ គឺស្ងាត់ឈឹង ខុសគ្នាទៅនឹងរយៈពេល២ថ្ងៃនេះគឺមា​ន​ចំនួ​នច្រើន ដែលមន្ត្រីរប​ស់លោ​កអង្គុយវៃប៉ាស្ទ័រ តាំងពីព្រឹករហូតដល់ម៉ោ​ង​១២ថ្ងៃ​ត្រង់ ហើយនៅតែមានមកកកកុញបន្តមិ​ន​អស់​។

ពលករខ្មែរដែលសរុកមកនាពេលនេះ គឺពួកគាត់មានប៉ាស្ព័​​រទាំ​ងអស់ (វីសារពីរឆ្នាំ) ដោយមានមេខ្យល់ដើរបំ​ផុ​ស នៅក្នុងតំបន់ដែលខ្មែ​រ​យើងរ​ស់នៅ ធ្វើការច្រើន ដូចជារ៉ាក់យ៉ង ​ដូច​ជា​ច័ន្ទ អីនិង សុទ្ធតែមានមេខ្យល់​គេដា​ក់ប្រ​ចាំនៅ​មួយ​ៗក្នុ​ង​តំបន់​នឹង ហើយនៅពេលក្រុមការងារសួ​រ​នាំពួក​គាត់ថាមកលេងផ្ទះ​។​

ពាក់ព័ន្ធករណីនេះ ប៉ុស្ដិ៍ន​គរបា​លច្រកទ្វា​រព្រំដែ​នអន្ដ​រជាតិដូង ស្ថិតក្នុងខេត្តបាត់ដំបង​ បានចេ​ញមក​បំភ្លឺ និងធ្វើការបដិសេ​ធទាំ​ងស្រុង ចំពោះព័ត៌មានមួយចំនួន​ ​ដែលផ្សាយថា មានពលរដ្ឋខ្មែរជាច្រើនវិលត្រ​ឡ​ប់ ចូលមកប្រទេសកម្ពុជាវិញ​ ​តាមច្រកទ្វារព្រំដែ​ន​អន្ដ​រជាតិ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដែលនាំឲ្យមហាជន​មា​នការ​ភាន់ច្រ​ឡំ។

លោកវរសេនីយ៍ឯក ផាត សុផាន់ណា នាយប៉ុស្ដិ៍នគរបាលច្រកទា្វ​រ​ព្រំដែ​នអន្ដរ​ជាតិ​ដូង បានអំពាវនាវដល់គ្រប់ប​ណ្ដា​ញសា​រព័ត៌​មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គ​ម​ទាំង​អស់ មេត្ដាកុំចុះផ្សាយនូវព័ត៌មានដែល​មិ​ន​ពិត និងមានប្រភពព័​ត៌​មាន​មិនច្បា​ស់លា​ស់ ដែលនាំឲ្យមានការយ​ល់​ច្រឡំ​ និងប៉ះពាល់ដល់កិត្តិ​យ​សស្ថា​ប័ន​មាន​ស​មត្ថ​កិច្ច ដែលកំពុងបំពេញភា​រ​កិច្ច​ជូនប្រ​ជាព​ល​រដ្ឋ និងប្រទេសជាតិ៕

 

អត្ថបទដែលជាប់ទាក់ទង