ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌសែនសុខ មានកង្វល់ពាក់ព័ន្ធនឹងការធ្វើបណ្ណកម្មសិទ្ធិមិនបាន បើទោះបីពួកគាត់មានឯកសារបញ្ជាក់ពីការរស់នៅ​ ជាច្រើនឆ្នាំក៏ដោយក្តី

106

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅ តាមភូមិ សង្កាត់និងប្រជាពលរដ្ឋរស់នៅតាមសមាគមន  បាននាំគ្នាស្នើសុំការអន្តរគមន៍ ជួយដោះស្រាយ នូវបញ្ហា អាជ្ញាធរមិនព្រមធ្វើបណ្ណកម្មសិទ្ធិដីធ្លីឲ្យ បើទោះបីពួកគាត់មានឯកសារបញ្ជាក់ពីការរស់នៅ​ ជាច្រើនឆ្នាំក៏ដោយក្តី ។

ការស្នើសុំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ  នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយល់បល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅខណ្ឌសែនសុខ  ក្រោមវត្តមាន លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ហួត ហៃ អភិបាលរងរាជធានី តំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក វេង ថៃ តំណាងក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះជួយពង្រឹង ក្នុងមូលដ្ឋានខណ្ឌសែនសុខ ព្រមទាំងសមាជិក សមាជិកា នៃក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ មកពីបណ្តាលភូមិ សង្កាត់ ក្នុងខណ្ឌសែនសុខជាច្រើននាក់ចូលរួម ។

    លោក ប៉ា សុជាតិវង្ស ក្នុងឱកាសនោះបានមានប្រសាសន៍រំលឹក ដល់អង្គវេទិការទាំងមូល ឲ្យជ្រាប់ច្បាស់ ពីគោលបំណង នៃវេទិការពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើឡើងដើម្បីទទួលស្តាប់ នូវកង្វល់បញ្ហា ក៏ដូចជាការស្នើសុំ នៃកង្វះខាតពីអាជ្ញាធរ ដើម្បីអាចផ្តល់ឲ្យឱកាសអោយប្រជាពលរដ្ឋ អាចបញ្ចេញមតិ និងធ្វើការស្នើសុំដោយផ្ទាល់មាត់ និងសរសេរលើក្រដាស ដាក់ក្នុងប្រអប់ស្នើសុំ មកកាន់ក្រុមប្រឹក្សាររាជធានី បានដឹងនិងជ្រាប់ច្បាស់ ដើម្បីឈានទៅរកការដោះស្រាយ ជូនប្រជាពលរដ្ឋ តាមដំណាក់កាលៗ ។

ជាការកត់សម្គាល់ មានប្រជាពលរដ្ឋក្នុងសមាគមន៍ រស់នៅក្នុងខណ្ឌសែនសុខ បានបញ្ចេញមតិ និងលើកឡើង នូវបញ្ហាដែលពួកគេកំពុង តែត្រូវការការជួយអន្តរគមន៍ និងដោះស្រាយជូន ជាមួយនឹងបញ្ហា សុំធ្វើបណ្ណកម្មសិទ្ធិដីធ្លី ដែលពួកគេបាននឹងកំពុងរស់នៅមិនបាន បើទោះបីពួកគេបានអះអាងថា មានឯកសារបញ្ជាក់ច្បាស់ថា រស់នៅជាច្រើនឆ្នាំមកហើយក្តី តែអាជ្ញាធរ ហាក់មិនអើពើ និងមិនបានសម្រួលដល់និតិវិធី តាមការស្នើសុំ ដោយភាគច្រើន ពួកគេបានលើកឡើងថា ការស្នើសុំរបស់ពួកគេ ត្រូវបានពន្យាពេល និងរុញដាក់គ្នា ពីមួយទៅមួយ ពីសំណាក់អាជ្ញាធរ៕

 

អត្ថបទដែលជាប់ទាក់ទង