តូបលក់ដូរ របស់អាជីវករនៅខាងក្រោយផ្សារលើក្រុងព្រះសីហនុ ត្រូវអគ្គិភ័យកំពុងឆាបឆេះ
ខេត្តព្រះសីហនុ៖ នៅម៉ោង ៩ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ មានអគ្គិភ័យឆេះតូបលក់ដូរ របស់អាជីវករនៅខាងក្រោយផ្សារលើក្រុងព្រះសីហនុ ដោយបំផ្លាញអស់សម្ភារៈជាច្រើន។
អគ្គិភ័យនេះ គឺឆេះនៅជាប់ផ្សារមជ្ឈមណ្ឌលពាណិជកម្ម ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដោយអគ្គិភ័យខាងលើនេះ មានសភាពធ្ងន់ធ្ងរ។
យ៉ាងណាក៏ដោយចុះ ភ្លាមៗក្រោតមានអគ្គិភ័យឆាបឆេះ សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍ ពន្លត់។
សេចក្តីរាយការណ៍បឋមពីកម្លាំងនគរបាល បានឲ្យដឹងថា មានតូបលក់ដូរច្រើនតូប ត្រូវបានអគ្គិភ័យឆេះបំផ្លាញ។ ប៉ុន្តែភ្លាមៗ គេនៅមិនទាន់ដឹងពីដើមហេតុ បណ្តាលមានអគ្គិភ័យឆាបឆេះ មកពីមូលហេតុអ្វីនោះទេ។
ក្រោយពីទទួលបានព័ត៌មានថា មានករណីអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់១ ក្រុងព្រះសីហនុ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជេីញចុះទៅជួយអន្ដរាគមន៍ដល់កន្លែងកេីតហេតុ ៕