ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទប់ស្កាត់នៅរាល់​​គ​ម្រោ​​ងកា​​រ​ក្បត់ជាតិ ដែលមានបំណងផ្តួល​រ​លំរាជ​​រ​​ដ្ឋា​ភិ​​បាល​

77

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំឲ្យកងកម្លាំងទាំងអស់ ចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាព ជូនដល់​ប​ងប្អូ​នប្រ​ជាពល​រដ្ឋ ជាពិសេសការពារ​ ​ទប់ស្កាត់នៅរាល់​គម្រោ​ងកា​រ​ក្បត់ជាតិ ដែលមានបំណងផ្តួលរលំរាជ​រ​ដ្ឋាភិ​បាល​ស្របច្បា​ប់ ដែលកើតចេញ​មក​ពីការ​បោះឆ្នោត។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩នេះ នៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ​បាន​បើកកិ​ច្ចប្រជុំ​ស្តី​អំពី កិច្ចការផ្សព្វផ្សាយការពារ​ ​ទប់ស្កាត់នៅរាល់គម្រោងការ​ក្បត់ជាតិ ដែលមានបំណងផ្តួលរលំរាជ​រ​ដ្ឋាភិ​បាល​ស្របច្បា​ប់ ដែលកើតចេញ​មក​ពីការ​បោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដោយមានគណបក្សនយោ​បា​យជា​ច្រើនចូល​រួម ជាពិសេសមានប្រជាពលរដ្ឋដ៏ច្រើនលើសលប់រហូតដល់ ៨៣,០២% នៃអ្នកដែលមានឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត​ ​ក្រោ​មអ​ធិបតីភា​ពលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបា​ល​រាជធានី​ភ្នំ​ពេញ ដោយមានការចូលរួមពីលោក ​លោ​កស្រីស្ន​ងកា​ររង នាយការិយាល័យ អធិការ អធិការ និងនាយប៉ុស្តិ៍ទាំង​១​០៥។

ជាកិច្ចបញ្ចប់ លោកស្នងការ បានណែនាំឲ្យកងកម្លាំងទាំងអស់ ចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាព ជូនដល់​ប​ងប្អូ​នប្រ​ជាពល​រដ្ឋក្នុង​ឱកាស​ពិធីបុ​ណ្យឯករាជ្យជាតិ អ៊ុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ជាពិសេសគឺកា​រ​ចូល​រួមពិ​ធីហូ​បអំបុ​កសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង