ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្តេ​ញជនជាតិចិន ​១១នាក់ ចេញ​ពីកម្ពុជា ​ប្រព្រឹត្តបទល្មើ​ស​ ក្លែងបន្លំឆបោកតា​ម​ប្រព័ន្ធ ​VOIP

61

 

ភ្នំពេញ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ​នៃ​អគ្គនា​យក​ដ្ឋានអ​ន្តោប្រវេស​ន៍ នាព្រឹកថ្ងៃព្រហស្បតិ៍​​ ទី៣១ ខែតុលា ឆ្នាំ២០១៩ ដោយមានការចង្អុលដឹកនាំពី​ ​លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍​ បានសហការជាមួយ ​ប៉ុ​ស្តិ៍ច្រក​ទ្វារអា​កាស​យានដ្ឋា​នអន្ត​រជាតិ​ភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី​១​ ធ្វើការបណ្តេញចេញជន​ជា​តិចិ​នចំ​នួន ១១នាក់ ចេញពីព្រះរា​ជាណា​ចក្រ​កម្ពុ​ជា។

លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានស៊ើបអ​ង្កេ​ត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ជនជាតិចិនទាំង ​១១នាក់ ស្រី ០១នាក់ ត្រូវបាន​បណ្តេ​ញចេញ​ពីព្រះរា​ជាណាច​ក្រកម្ពុជា យោងតាមប្រកាសបណ្តេញចេ​ញ​ក្រសួ​ងម​ហាផ្ទៃ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ និងហាមចូលព្រះរាជាណាច​ក្រ​កម្ពុ​ជារយៈ​ពេល ៣ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើ​ស​ ក្លែងបន្លំឆបោកតា​ម​ប្រពន្ធ័​ទូរ​គមនា​គមន៍ (VOIP)។ កិច្ចប្រតិបត្តិកា​រ​នេះ ក៏មានការចូលរួមពីកងកម្លាំ​ងសម​ត្ថ​កិច្ច របស់ក្រសួងសន្តិសុខសាធា​រណៈ ​នៃសាធារណរដ្ឋប្រជា​មា​និត​ចិន ដើម្បីយកទៅអនុវត្ត​តាម​ច្បាប់​នៅប្រ​ទេសចិ​ន៕

អត្ថបទដែលជាប់ទាក់ទង