ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មីមួយខ្សែចងដៃប្រជាពលរដ្ឋសង្កាត់សំរោងគ្រោម

51

ភ្នំពេញ៖ប្រជាពលរដ្ឋនៅសង្កាត់សំរោងក្រោមបានទទួលផ្លូវបេតុងមួយខ្សែទៀតហើយ ដែលបានបើកការរដ្ឋានធ្វើការស្ថាបនានាព្រឹកថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០១៩ ។
ពិធីនេះក្រោមអធិបតីភាពលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក យាន យ៉ាន់ ចៅសង្កាត់សំរោងក្រោម។
មន្ត្រីជំនាញបាឱ្យដឹងថា៖ផ្លូវបេតុងគ្មានសរសៃរដែកនេះ មានប្រវែង ៧១៨ម គុណនឹង ៤,៥ម ឆ្លងកាត់ភូមិចំនួន៤ មានភូមិតិក្ខបញ្ញោ ត្រពាំងធ្នង់ ស្រែរាជ្ជះ និងភូមិអណ្តូងតាអន ។
មន្ត្រីដដែលបន្តថា៖ផ្លូវបេតុងមួយខ្សែនេះចំណាយថវិកាសរុបទឹកប្រាក់អស់ចំនួនជាង ១៩៣លានរៀល ដោយប្រើប្រាស់ថវិកាមូលនិធិសង្កាត់ឆ្នាំ២០១៩។
ក្នុងឱកាសនោះលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យបានជម្រាបជូនប្រជាពលរដ្ឋប្រទេសមានសន្តិភាពនិងសន្តិសុខល្អក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោហ៊ុនសែនប្រទេសជាតិមានការអភិវឌ្ឍន៌រីកចម្រើនហើយភូមិសង្កាត់បងប្អូនក៏រីកចម្រើនដែរជាក់ស្ដែងថ្ងៃនេះរដ្ឋបាលខណ្ឌពោធិសែនជ័យបើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែកាត់មុខផ្ទះបងប្អូននៅពេលខាងមុខនេះបងប្អូនលែងលំបាកក្នុងការធ្វើដំណើរទៀតហើយតែសូមបងប្អូមជួយចូលរួមថែរក្សាជាមួយអាជ្ញាផងអោយផ្លូវនេះជាប់ប្រើប្រាស់បានយូរ៕

អត្ថបទដែលជាប់ទាក់ទង