ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ងាត់ៗ ចៅក្រមអន្តរជាតិរបស់ កាយសម្ព័ន្ធទទួលបានការអញ្ជើញ

67


ភ្នំពេញ៖ស្ងាត់ៗលោកវាស សារិទ្ធដែលជាចៅក្រមកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកអន្តរជាតិ

របស់កម្ពុជាត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមរបស់ហ្វីលីពីនឬហៅ

ថាPhilippineSouth East Asian Games Organizing Committee(PHISGOC)អញជើញទៅចូលរួមបំពេញតួនាទីជាចៅក្រមកាត់ក្ដីនៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ដែលនឹងធ្វើនៅចុងឆ្នាំនេះ ។

លោកណយ ផាណាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធបានឲ្យដឹងថាកីឡា

កាយសម្ព័ន្ធក្រោមការដឹកនាំរបស់លោកថោង ខុនដែលជាប្រធានសហព័ន្ធលោកបានជម្រុញ

ខ្លាំងក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សទាំកីឡាករ កីឡាការិនីនិងមន្ត្រីបច្ចេកទេស រួម

ទាំងចៅក្រម អាជ្ញាកណ្ដាល ។

លោកបន្តថាដោយមិនគិតពីរូបលោកនោះសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាមានចៅ

ក្រមអន្តរជាតិ២រូបគឺលោកវាស សារិទ្ធ និងសោ សុផេង ។តែសោ សុផេងជាកីឡាករដែល

កំពុងតែមានសក្ដានុពលនៅមសនសមត្ថភាពលេងទើបលោកសម្រេចឲ្យគេនៅលេងចាំពេល

ណាកម្លាំងរបស់គេលេងលែងកើតនោះគេនឹងចូលរួមក្នុងអាជីពជាចៅក្រមអន្តរជាតិ ។

នេះជាលើកទី១ហើយដែលលោកវាស សារិទ្ធចេញទៅបំពេញការងារជាចៅក្រមក្នុង

ព្រឹត្តិការណ៍ស៊ីហ្គេម តែកន្លងមកទាំងលោកវាស សារិទ្ធទាំងលោកសោ សុផេងធ្លាប់ចេញទៅ

​បំពេញការងារជាចៅក្រមក្នុងការប្រកួតជើងឯកអាស៊ី និង តំបន់ជាច្រើនលើកមកហើយ ។

សូមបញ្ជាក់ថាចៅក្រមអន្តរជាតិទាំង២រូបនេះសុទ្ធតែបណ្ដុះបណ្ដាលដោយសហព័ន្ធ

កីឡាការយសម្ព័ន្ធអន្តរជាតិ និង អាស៊ី ៕

 

អត្ថបទដែលជាប់ទាក់ទង